ដោយPropertyrea
ភ្នំពេញៈ អន្តរការីហិរញ្ញវត្ថុ ដែលមានតួនាទីរឹតតែសំខាន់ឡើងៗ នៅក្នុងសេដ្ឋកិច្ចអាមេរិក គឺសង្គហធន។ សង្គហធន (Mutual funds) គឺជាគ្រឹះស្ថានដែលលក់ភាគហ៊ុនទៅសាធារណៈ និងប្រើប្រាស់ប្រតិលាភ (ប្រាក់ចំណេញ) ដើម្បីទិញប្រមូល ឬផលប័ត្រ (Portfolio) នៃប្រភេទហ៊ុននិងសញ្ញាប័ណ្ណផ្សេងៗឬទាំងពីរ។
ម្ចាស់ហ៊ុនសង្គហធនទទួលយកទាំងអស់នូវហានិភ័យ និងផលចំណេញដែលមានជាប់មកជាមួយនឹងផលប័ត្រ។ បើសិនតម្លៃរបស់ផលប័ត្រកើនឡើង ម្ចាស់ហ៊ុនទទួលបានផលចំណេញ។ ហើយបើសិនតម្លៃផលប័ត្រធ្លាក់ចុះ ម្ចាស់ហ៊ុននឹងទទួលរងការខាតបង់។






