ដោយ ម៉ាណេត
ភ្នំពេញៈ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Luxury Travel Magazine ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី កាលពីថ្មីៗនេះបានឱ្យដឹងថា កម្ពុជាស្ថិតនៅលើកំពូលតារាង នៃទិសដៅធ្វើដំណើរទេសចរណ៍ទាំង៥ នៅលើពិភពសម្រាប់ឆ្នាំ ២០២០។
វាជាពេលវេលាចាប់ផ្តើម ដើម្បីសម្លឹងកន្លែងសម្រាប់ ការធ្វើដំណើរទេសចរណ៍សម្រាប់ឆ្នាំ២០២០ ខណៈកម្ពុជាត្រូវបានជ្រើសរើសសម្រាប់ទិសដៅ ដំណើរកម្សាន្តកំពូលមួយសម្រាប់ឆ្នាំនេះ។
ក្រុមហ៊ុនប្រតិបត្តិករទេសទេសចរណ៍Audley Travel ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ជាអ្នកដឹកនាំក្នុងការផ្តល់នូវការធ្វើដំណើរទេសចរណ៍ ទាំងស្រុងទៅកាន់អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងទិសដៅពិភពលោកនៅជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៦ បានបញ្ជាក់ពីបញ្ជីទិសដៅធ្វើដំណើរកម្សាន្តកំពូលៗសម្រាប់ឆ្នាំថ្មីនេះ។
ការព្យាករណ៍របស់Audley Travel គឺផ្អែកលើតម្រូវការរបស់អតិថិជន ភាពល្បីល្បាញ ការរីកចម្រើននៃប្រទេស និងការយល់ដឹងពីអ្នកឯកទេសប្រទេសរបស់ក្រុមហ៊ុន។ ពួកគេបានចំណាយពេលពេញមួយជីវិត ដើម្បីទទួលបានចំណេះដឹងអំពីផ្លូវល្អៗ ការណែនាំអាហារ កន្លែងស្នាក់នៅនិងអាថ៌កំបាំងក្នុងស្រុកមួយជ្រុងជាក់លាក់នៃពិភពលោក។
កម្ពុជាគឺជាទិសដៅមួយ ដែលត្រូវបានបំភ្លេចចោលនៅតំបន់ឥណ្ឌូចិន អស់រយៈពេលជាយូរមក ប៉ុន្តែការហោះហើរត្រង់ថ្មី ពីទីក្រុងបាងកកទៅព្រះសីហនុ កំពុងចាប់ផ្តើមនៅខែមករាកន្លងមកនេះ ដែលធ្វើឱ្យជំរុញអ្នកទេសចរត្រូវតែទស្សនាកម្ពុជា សម្រាប់ឆ្នាំ ២០២០។
ការណែនាំរបស់ប្រតិបត្តិករទេសចរណ៍ Audley ឱ្យដឹងថា ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជាគឺជាកន្លែងទាក់ទាញ ដ៏ល្បីល្បាញបំផុតរបស់ប្រទេស ប៉ុន្តែក្រៅពីប្រសាទអង្គរនិង បាយ័ន អ្នកទេសចរនឹងទទួលបានរង្វាន់ជាមួយនឹងបទពិសោធន៍កាន់តែប្រសើរ។
ចំណេះដឹងអំពីដៃរបស់អ្នកឯកទេសរបស់ Audley មានន័យថា ពួកគេអាចរៀបចំ ឱ្យអ្នកធ្វើដំណើរទៅទស្សនាកន្លែង ដែលមិនសូវបានទៅទស្សនា ដូចជា នៅតំបន់ភាគឦសានដាច់ស្រយាល និងឆ្នេរខាងត្បូងស្រស់ស្អាត ដើម្បីគេចចេញពីឆ្នេរខ្សាច់ដែលពោពេញដោយមនុស្ស។ អ្វីដែលពិសេសបំផុតនោះគឺជើងហោះហើរថ្មី នឹងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល ព្រោះថាអ្នកធ្វើដំណើរលែងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ត្រឡប់ទៅភ្នំពេញវិញសម្រាប់ការហោះហើររបស់ពួកគេ។
កម្ពុជាស្ថិតក្នុងចំណោមទិសដៅកំពូលទាំង ៥ ក្នុងនោះ រួមមាន អេហ្ស៊ីប អូទ្រីស អៀរឡង់ និងមីយ៉ាន់ម៉ា៕