ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តគោលនយោបាយថ្នាក់ជាតិស្ដីពី ការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម ខណៈវិស័យទាំងនេះ បានផ្ដល់ការងារដល់ពលរដ្ឋយ៉ាងច្រើន។

សហគ្រាសធុនតូច និងមធ្យម (SME)មិនត្រឹមតែជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សហគ្រាសធុនតូច និងមធ្យម ជំរុញឱ្យមានតម្រូវការក្នុងស្រុក តាមរយៈការបង្កើតការងារ ការច្នៃប្រឌិត និងការប្រកួតប្រជែងជាដើម។ ដូច្នេះហើយពួកគេគឺជាកម្លាំងជំរុញមួយនៅពីក្រោយសេដ្ឋកិច្ចជាតិ។ ប៉ុន្តែសម្រាប់សហគ្រាសធុនតូច និងមធ្យមវិញ ដើម្បីរស់ និងរីកចម្រើន លទ្ធភាពទទួលបានហិរញ្ញវត្ថុគ្រប់គ្រាន់ និងបង្កើនផលិតភាពរបស់ពួកគេ គឺពិតជាសំខាន់យ៉ាងខ្លាំង។
ក្រៅពីវិស័យគាំទ្រហិរញ្ញវត្ថុឧស្សាហកម្ម និងការលើកកម្ពស់ការធ្វើអន្ដរជាតូបនីយកម្ម (ដំណើរការជាអន្តរជាតិ) នៃសហគ្រាសធុនតូច និងមធ្យម គឺជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលមានលក្ខណៈទូលំទូលាយ និងការគេចចេញពីអន្ទាក់នៃប្រាក់ចំណូលមធ្យម សម្រាប់ប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ទោះយ៉ាងនេះក្តី នៅតំបន់អាស៊ី សហគ្រាសខ្នាតតូច និងមធ្យមនៅតែបន្តខ្វះខាតហិរញ្ញវត្ថុ ដោយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរថែមទៀត នៅពេលមានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុសកល ដែលកំពុងបន្តដោយសារការទទួលបានប្រភពហិរញ្ញវត្ថុ សមស្របបានក្លាយទៅជាការពិបាកសម្រាប់ SME។

វិបត្តិហិរញ្ញវត្ថុ បានប៉ះពាល់ដល់សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រិនដោយមិនសមហេតុផលកាន់តែធ្ងន់ធ្ងរ ទៅលើឧបសគ្គហិរញ្ញវត្ថុរបស់ពួកគេ។ ក្រៅពីហិរញ្ញវត្ថុមានកម្រិតស្ថានភាពហិរញ្ញវត្ថុ របស់សហគ្រាសធុនតូច និងមធ្យមជាច្រើន ត្រូវបានចុះខ្សោយបន្ថែមទៀត ដោយសារការធ្លាក់ចុះនៃតម្រូវការសម្រាប់ទំនិញ និងសេវាកម្មដែលកំពុងរារាំងឥណទាន៕






