ដោយវុត្ថា
ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងសារជាថ្មីថា សម្រាប់ឆ្នាំ ២០២០ នេះតទៅ កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ មិនដូចឆ្នាំ ២០១៩ កន្លងមកនេះ បានជួបប្រទះបញ្ហាខ្វះខាតអគ្គិសនីយដោយមានការផ្តាច់ការផ្គត់ផ្គង់នៅតំបន់មួយចំនួន។

លោកស៊ុយ សែម នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ ឱ្យដឹងបន្តថា ក្រសួងតែងតែធ្វើផែនការមេមួយយ៉ាងម៉តចត់ដើម្បីឱ្យអ្នកវិនិយោគ ឬរដ្ឋាភិបាលខ្លួនឯង ធ្វើការវិនិយោគប្រភពអគ្គិសនីមួយឱ្យបានពិតប្រកដ និងរៀបចំបណ្តាញខ្សែមួយឱ្យបានត្រឹមត្រូវដើម្បីផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស។
លោកពន្យល់ថា មូលហេតុដែលមានការខ្វះខាតអគ្គិសនីនៅក្នុងឆ្នាំ ២០១៩ ដោយសារកម្ពុជាត្រូវការថាមពលអគ្គិនីយខ្ពស់ដែលមានបន្ទុកខ្លាំគឺមានចំនួន ១៨០០ មេហ្គាវ៉ាត់នៅក្នុងរដូវប្រាំ តែមកដល់ពេលបច្ចុប្បន្ននេះ ក្រោយពីបានរៀបចំផែនការមេថ្មីដោយបានធ្វើការសិក្សាជាមួយនឹងអ្នកនាញការលើសេចក្តីត្រូវការលើសហគ្រាសធុនធំ អជីវកម្មធុនតូច និងមធ្យម និងនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋសម្រាប់ឆ្នាំ ២០២០ នេះ សេចក្តីត្រូវការអគ្គិសនីនៅក្នុងបន្ទុកអតិបរិមានចំនួន ២២១៤ មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ដោយបានកើនឡើងខ្ពស់ជាងឆ្នាំ ២០១៩ ។
លោកបន្ថែមទថា “បច្ចុប្បន្ននេះ យើង បានដាក់ឱ្យដំណើងរោងចក្រឃ្យូងថ្មមួយនៅខេត្តព្រះសីហនុ ដែមានថាមពល ១៥០ មេហ្គាវ៉ាត់ នាំចូលពីប្រទេសថៃ ២៣០ មេហ្គាវ៉ាត់ នាំចូលពីប្រទេសឡាវ មានចំនួន ៧០ មេហ្គាវ៉ាត់ និងមកពីវ៉ារីអគ្គិសនីដនសាហុងមានចំនួន១៩៥ មេហ្គាវ៉ាត់ ដាក់ឱ្យដំណើររោងចក្រថាមពលអគ្គិសនីដើរដោយព្រះអាទិត្យនៅខេត្តកំពង់ស្ពឺមានចំនួន ៨០ មេហ្គាវាត់ ពីខេត្តអាតាពើចំនួន ១០០ មេហ្គាវ៉ាត់ទៀត រោចក្រអគ្គិសនីដើរដោយប្រេងខ្មៅចំនួន ៤០០ មេហ្គាវ៉ាត់ដែលកំពុងដំណើរការសាង់នៅស្រុកល្វាឯម ខេត្តកណ្តាល។

លោកបន្ថែមថា “សម្រាប់ឆ្នាំ ២០២០ នេះ កម្ពុជាត្រូវការអគ្គិសនីបន្ថែមប្រមាណ ៤១៤ មេហ្គាវ៉ាត់ ខណៈយើងមាន ជាង ៧០០ មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស។ ដូច្នេះ អាចនិយាយបានថា សម្រាប់ឆ្នាំ ២០២០ នេះ មិនអាចខ្វះខាតនោះទេ នារដូវប្រាំងនេះ ព្រោះគម្រោងអគ្គិសនីមានលើសេចក្តីត្រូវការ”។
បើតាមលោក ស៊ុយ សែម បញ្ជាក់ថា មកដល់ពេលនេះ ការតបណ្តាញអគ្គិសនីសម្រេចបានប្រមាណ ៩២ ភាគរ សម្រាប់ឱ្យពលរដ្ឋប្រើប្រាស់គម្រោងភូមិនៅទូទាំប្រទេស ហើយតាមផែនការ គឺនឹងតបណ្តាញឱ្យចប់នៅត្រឹមឆ្នាំ ២០២០នេះ ឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ៕






