ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនអះអាងថាវីរុសWuhan មិនមែនជាវីរុសសាយភាយខ្លាំងនោះទេ

0

ដោយ Donald Lee

ភ្នំពេញៈ ទីក្រុងប៉េកាំងបានបញ្ជាក់ថា វីរុស Wuhan អាចឆ្លងតាមរយៈការទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ហើយទំនងជាមានប្រភពមកពីការចម្លងពីសត្វទៅមនុស្ស។

ការឆ្លងវីរុសដល់មនុស្សជាង២០០នាក់ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិន ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ហើយ ហើយគ្រូពេទ្យបានបញ្ជាក់ថា អ្នកជំងឺនៅក្នុងប្រទេសថៃ និងកូរ៉េខាងត្បូងបានឆ្លងវីរុសនេះ។

អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយព័ត៌មាននៅយប់ថ្ងៃច័ន្ទដោយបញ្ជាក់ថា ប្រភពវីរុសទំនងជាកើតចេញមកពីសត្វ។

អង្គការសុខភាពពិភពលោក បានសរសេរនៅលើបណ្តាញសង្គមTwitterថា ប្រភពវីរុស ដែលកើតចេញមកពីសត្វហាក់ដូចជាប្រភពចម្បងបំផុតនៃ កូរ៉ូណាវីរុស (២០១៩nCoV) ដែលផ្ទុះឡើងជាមួយនឹងការឆ្លងពីមនុស្ស ទៅមនុស្សមានកំណត់មួយចំនួនដែលកើតឡើងរវាងទំនាក់ទំនងជិតស្និទ្ធ

អង្គការសុខភាពពិភពលោកបានណែនាំ ដល់អ្នកដែលមានហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាត្រូវលាងដៃជាមួយសាប៊ូ និងទឹក បរិភោគអាហារ និងស៊ុតដែលចម្អិនឱ្យបានហ្មត់ចត់ និងជៀសវាងការទាក់ទងជាមួយសត្វព្រៃ ឬសត្វចិញ្ចឹមក្នុងផ្ទះ។

ប្រព័ន្ធផ្សព្វផ្សាយរចិន បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា វីរុសនេះមិនមែនជាវីរុសដែលរាលដាលខ្លាំងនោះទេ ប៉ុន្តែបានរិះគន់អាជ្ញាធរចិនដែលមិនបញ្ចេញព័ត៌មានឱ្យទាន់ពេលវេលា។

ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ជំងឺរលាកសួត Wuhan មិនបានក្លាយជាវីរុសរីករាលដាលខ្លាំងនោះទេ។ ស្ថាប័នវេជ្ជសាស្រ្តចិន ត្រូវតែតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរវីរុស ដើម្បីការពារការរីករាលដាលនៃការឆ្លង

របាយការណ៍បានឱ្យដឹងថា បណ្តាញព័ត៌មានលោកខាងលិច បានរាយការណ៍អំពីករណីនេះ ឱ្យបានទាន់ពេលវេលាជាងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិន។សមត្ថភាពក្នុងការពង្រឹងព័ត៌មាន ឱ្យបានទាន់ពេលវេលានៃព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងដំណាក់កាលដំបូងរបស់ពួកគេចាំបាច់ត្រូវបានកសាងឡើងនៅគ្រប់តំបន់នៃប្រទេសចិន

អាជ្ញាធរកំពុងប្រយ័ត្នប្រយែង ដោយសារតែការភ្ជាប់វីរុសនេះទៅនឹងវីរុស SARS (រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលបានបំផ្លាញតំបន់អាស៊ីនៅចន្លោះឆ្នាំ ២០០២ និង ២០០៣ ហើយបានសម្លាប់មនុស្ ៨០០នាក់នៅចិនដីគោក ហុងកុង និងអាស៊ីអាគ្នេយ៍។

ក្រុមអ្នកជំនាញបានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ចរបស់ជំងឺ SARS រយៈពេលពីរឆ្នាំនោះគឺខ្ពស់រហូតដល់រាប់ពាន់លានដុល្លារ។

អង្គការសុខភាពពិភពលោក នឹងកោះប្រជុំបន្ទាន់មួយដើម្បីរកមើលថា តើវីរុស Wuhan គឺជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិឬ អត់នៅថ្ងៃពុធខាងមុខនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here