ដោយ Donald Lee
សហរដ្ឋអាមេរិកៈ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកអាមេរិកTesla បានគ្រប់គ្រងតំណែង ក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាមេរិក ខណៈទ្រព្យសកម្មរបស់ខ្លួនមានតម្លៃទៅដល់១០០ពាន់លានដុល្លារ។

ក្រុមហ៊ុនផលិតរថយន្ត ដែលត្រូវបានចុះបញ្ជីជាសាធារណៈនេះ បច្ចុប្បន្នមានតម្លៃច្រើនជាងក្រុមហ៊ុនយក្សរថយន្តអាមេរិក Ford និងGerneral Motors រួមបញ្ចូលគ្នា។
ទោះយ៉ាងណា នៅពេលភាគហ៊ុនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កើនឡើង។ ក្រុមហ៊ុននេះមានការលំបាកក្នុងការរកប្រាក់ចំណូល បើប្រៀបធៀបទៅនឹងក្រុមហ៊ុនរថយន្តប្រពៃណី។
ក្រុមហ៊ុន Tesla បានបង្ហាញប្រាក់ចំណូលចំនួន៦,៣ ពាន់លានដុល្លារពីខែ មករា ដល់ ខែកញ្ញា ឆ្នាំមុន។ ក្រុមហ៊ុនផលិតរថយន្តFord បានរកចំណូលបានប្រហែល១៦០ ពាន់លានដុល្លារ និងក្រុមហ៊ុនGeneral Motors ១៤៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។

ប៉ុន្តែតម្លៃទីផ្សាររបស់ក្រុមហ៊ុន Ford មានប្រហែល៣៦,៥ ពាន់លានដុល្លារ ហើយក្រុមហ៊ុនGeneral Motors ប្រហែល៥០ពាន់លានដុល្លារ បើប្រៀបធៀបនឹងតម្លៃទីផ្សារ ១០០ ពាន់លានដុល្លាររបស់ក្រុមហ៊ុនTesla។
ក្រុមហ៊ុន Tesla នឹងបង្ហាញលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៩ របស់ខ្លួននៅថ្ងៃទី២៩ ខែ មករាខាងមុខនេះ៕






