ដោយវុត្ថា
វៀតណាមៈ ក្រុមហ៊ុន Mitsubishi Corp និងក្រុមហ៊ុន Nomura ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ប្រទេសជប៉ុន បានសម្រេចបោះទុនជាង៩០០លានដុល្លារអាមេរិក ចូលរួមជាមួយក្រុមហ៊ុនដ៏ធំរបស់ប្រទេសវៀតណាម Vingroup វិនិយោគគម្រោងទីក្រុងវៃឆ្លាតក្នុងទីក្រុងហូជីមិញ។

-->
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKEI កាលពីចុងសប្តាហ៍កន្លងមកនេះឱ្យដឹងថា ក្រុមហ៊ុនជប៉ុននឹងវិនិយោគជិត១០០ពាន់លានយ៉េន (៩០៨លានដុល្លារ) នៅក្នុងគម្រោងសាងសង់ទីក្រុងវៃឆ្លាតនេះ ខណៈធនាគារវៀតណាមបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចី ដល់វិស័យអចលនៈទ្រព្យ និងជាមួយក្រុមហ៊ុនVingroupក្នុងការពង្រីកអាជីវកម្មកំពុងជួបការលំបាក។
ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប្រាក់កម្ចីដែលមិនធ្លាប់មានរបស់ធនាគារវៀតណាម ចំពោះវិស័យអចលនទ្រព្យ បានកើនឡើង៨,៨%នៅក្នុងឆ្នាំ ២០១៩ ដែលធ្លាក់ចុះទាបជាងអត្រាកំណើនសរុប១៣,៧%។
សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុង ក្រុមហ៊ុនMitsubishi និងក្រុមហ៊ុន Nomura Real Estate កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Vin Homes ដើម្បីសាងសង់អគារចំនួន២១នៅទីក្រុងហូជីមិញដោយរំពឹងថា គម្រោងនេះនឹងបន្ថែមលំនៅឋានប្រមាណ១០,០០០ ខ្នងទៅទីក្រុងនៅឆ្នាំ២០២២ ។ នេះគឺជាគម្រោងក្រៅប្រទេសធំបំផុតរបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន Mitsubishi និង Nomura មានបំណងរើចេញនៅពីមុខការប្រកួតប្រជែង ខណៈដែលតំបន់អាស៊ីកំពុងឆ្ពោះទៅទីក្រុងឆ្លាត។ ក្រុមហ៊ុននឹងស្នើឱ្យមានប្រព័ន្ធគ្រប់គ្រងមួយ ដើម្បីត្រួតពិនិត្យអ្នកដែលចូលតំបន់នោះ ដូចជារថយន្តក្រុងស្វយ័ត និងបច្ចេកវិទ្យាផ្សេងទៀត។
ចំណែកក្រុមហ៊ុន Vin Homes មានបំណងបញ្ចប់គម្រោងដ៏ធំមួយ នៅទីក្រុងហូជីមិញក្នុងឆ្នាំ ២០២៣។ វានឹងត្រូវបានបំពាក់ដោយលំនៅដ្ឋានជិត៥ម៉ឺន ព្រមទាំងសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ក្រុមហ៊ុន Mitsubishi និងNomura នីមួយៗនឹងវិនិយោគ៤០% ហើយVin Homes នៅសល់២០% ទៀតនៅក្នុងផ្នែករង១០.០០០ផ្ទះ។
អគារនីមួយៗមានកម្ពស់២១ជាន់ និង៣០ជាន់ និងមានកន្លែងស្នាក់នៅ៥០០ រឺច្រើនជាងនេះ។ តម្លៃជាមធ្យមនៃបន្ទប់គេងពីរគឺត្រូវឡើងដល់១១៨,០០០ ដុល្លារដែលច្រើនជាងចំណូលគ្រួសារជាមធ្យម៣ដងនៃទីក្រុង។ ការលក់នឹងចាប់ផ្តើមនៅខែមីនា។
តំបន់អាស៊ីអាគ្នេយ៍ កំពុងមានការរីកចម្រើ នផ្នែកនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនចំនួន៦១%នៃតំបន់នេះ ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំនៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៤០ កើនឡើងពី៤៧% ក្នុងឆ្នាំ ២០១៥ ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចំនួនប្រជាជននៅទីក្រុងហូជីមិញបានកើនឡើង២០% ដែលមានចំនួនរហូតដល់៩លាននាក់៕