ដោយរស្មី
ទីក្រុងSuwon៖ ពលករខ្មែរបម្រើការនៅប្រទេសកូរ៉េខាងត្បូង ប្រមាណ៦០០នាក់សម្រុកចូលរួមសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ២០២០ស្ដីអំពី “បម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត” ដែលមានវាគ្មិនល្បីនិងឆ្នើមចំនួន៣រូប រួមមាន៖ លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងស្ថាបនិកវិទ្យាស្ថាន LSI ឃីម សុខហេង។

-->
សិក្ខាសាលានេះរៀបចំឡើង ដើម្បីកៀរគរប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផា ក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជារាប់លាននាក់ ដែលរងគ្រោះនិងមានជីវភាពខ្វះខាតក្នុងការព្យាបាល និងជួយដល់ពលករខ្មែរទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំណេះដឹងសមត្ថភាពបម្លែងខ្លួន ពីពលករក្រៅប្រទេសទៅជាសហគ្រិន ជោគជ័យនាថ្ងៃអនាគត។
សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ Novotel Ambassador Suwon (수원역 ច្រកចេញលេខ4) ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាកម្ពុជា និងមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ហើយថវិកាសល់ពីការរៀបចំ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕




