គុយបាសន្យាជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

0

ដោយវុត្ថា

ភ្នំពេញៈ លោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅកម្ពុជា បានសន្យាខិតខំប្រឹងប្រែងជំរុញ កិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀត ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាមួយប្រទេសកម្ពុជា។

លោកស្រី Liurka Rodriguez Barrias នៅក្នុងជំបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០នេះថា បេសកកម្មរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណ​ងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។

លោកស្រីថា “ទំនាក់ទំនងរវាងកម្ពុជា និងគុយបា ជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធ ហើយជាទំនាក់ទំនាងមួយ ដែលមានអាយុកាលជាង៦០ឆ្នាំហើយនៅឆ្នាំនេះ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រី ជាមួយនឹងការវាយតំលៃលើទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈ ជំរុញនូវកិច្ចសហប្រតិបត្តិការនូវវិស័យផ្សេងៗ ដែលប្រទេសទាំងពីរមានស្រាប់មកហើយ។

សម្ដេចតេជោក៏បានស្នើឱ្យធ្វើយ៉ាងណា ពិនិត្យលើកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយ ហើយជំរុញការអនុវត្តនេះ តាមកិច្ចព្រមព្រៀងទាំងនោះ ហើយនៅពេលនេះសូមពិនិត្យទៅលើអ្វីផ្សេងៗទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here