ដោយ Donald Lee
ភ្នំពេញៈ ផ្សាហ៊ុននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងធ្លាក់ចុះ ខណៈវីរុស Corona ដូចដែលទិន្នន័យថ្មីបានចេញផ្សាយកាលពីថ្ងៃ អង្គារបានបង្ហាញថា មនុស្សជាង១០០ នាក់បានស្លាប់នៅក្នុងប្រទេសចិន និងជាង៤,៥០០នាក់បានឆ្លងវីរុសនៅទូទាំងពិភពលោក។

សន្ទស្សន៍ក្រុមហ៊ុន Nikkei 225 និង Topix របស់ជប៉ុនបានធ្លាក់ចុះប្រហែលមួយភាគរយ ខណៈក្រុមហ៊ុនKospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ៣ភាគរយ និងសន្ទស្សន៍ Straits Times របស់សិង្ហបុរីធ្លាក់ចុះ២,៨៥ ភាគរយ។ ក្រុមហ៊ុន S&P របស់អូស្រ្តាលីបានធ្លាក់ចុះ១,៤ភាគរយ។ ផ្សារហ៊ុននៅក្នុងប្រទេសចិនដីគោក និងហុងកុងត្រូវបានបិទ ដោយសារតែថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។
អ្នកវិភាគសេដ្ឋកិច្ចភ័យខ្លាចថា វីរុសដ៏គ្រោះថ្នាក់នេះ នឹងបន្ថយល្បឿនកំណើនសេដ្ឋកិច្ច បន្ទាប់ពីឆ្នាំ២០១៩ដ៏លំបាក និងពោរពេញទៅដោយសង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។
អាជ្ញាធរកំពុងប្រយ័ត្នប្រយែង ដោយសារតែការភ្ជាប់វីរុសនេះ ទៅនឹងជំងឺSARS (រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលបានបំផ្លាញអាស៊ីនៅចន្លោះឆ្នាំ២០០២ និង២០០៣ ហើយបានសម្លាប់មនុស្ស៨០០នាក់ នៅចិនដីគោក ហុងកុង និងអាស៊ីអាគ្នេយ៍។
ក្រុមអ្នកជំនាញបានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតមេរោគ កូរ៉ូណាក្នុងរយៈពេលពីរឆ្នាំនេះ គឺខ្ពស់រហូតដល់រាប់ពាន់លានដុល្លារ។
របាយការណ៍មួយ ដែលបានបង្ហាញដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីបានលើកឡើងថា “ឧទាហរណ៍ កំណើនផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសចិន ហាក់ដូចជាត្រូវបានកាត់បន្ថយ៣,១ភាគរយ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០០៣ នៅពេលដែលការផ្ទុះឡើងជំងឺ SARS ដល់កម្រិតកំពូល។
ការខាតបង់នៅហុងកុង ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត៣,៧ពាន់លានដុល្លារ តិចជាងការខាតបង់របស់សឹង្ហបូរីជិត៥ពាន់លានដុល្លារអាមេរិក។

របាយការណ៍បានបន្ថែមទៀតថា “ការចំណាយបានពង្រីកដល់តំបន់អាស៊ីផងដែរដែលបង្ហាញពីផលប៉ះពាល់ច្រើន ជាង៤ពាន់លានដុល្លារអាមេរិក ទៅលើប្រទេសកាណាដាដែលបណ្តាលឱ្យបាត់បង់ការងារប្រមាណ២៨,០០០នាក់”។
វីរុសដូចជំងឺកូរ៉ូណានេះ បច្ចុប្បន្នមានប្រភពដើមនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។
អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយព័ត៌មាន នៅយប់ថ្ងៃច័ន្ទ ដោយបញ្ជាក់ថា ប្រភពវីរុសទំនងជាមកពីប្រភពសត្វ។
អង្គការសុខភាពពិភពលោក បានសរសេរលើបណ្តាញសង្គម Twitter ថា “ប្រភពវីរុសនេះ ដែលកើតចេញមកពីសត្វ ហាក់ដូចជាប្រភពចម្បងបំផុតនៃវីរុសកូរ៉ូណា ដែលផ្ទុះឡើងជាមួយនឹងការឆ្លងពីមនុស្សទៅមនុស្សដោយ កើតឡើងរវាងទំនាក់ទំនងជិតស្និទ្ធ”។
អង្គការសុខភាពពិភពលោក បានណែនាំដល់អ្នកដែលមានហានិភ័យ នៃការឆ្លងវីរុសកូរ៉ូណាត្រូវលាងដៃជាមួយសាប៊ូ និងទឹកបរិភោគ អាហារ និងស៊ុតដែលចម្អិនឱ្យបានឆ្អិនល្អ និងជៀសវាងការទាក់ទងជាមួយសត្វព្រៃ ឬសត្វចិញ្ចឹមក្នុងផ្ទះ៕






