ដោយ៖ រ៉ាណេត
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ដើម្បីត្រួតពិនិត្យ និងពិភាក្សាទៅលើសំណើស្នើសុំវិនិយោគ ចំនួន១៦គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៩៣២លានដុល្លារ ដែលអាចបង្កើតឱកាសការងារបានប្រមាណ៨០០០កន្លែង។

កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាទៅលើការស្នើសុំវិនិយោគទាំង១៦គម្រោងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ដោយគម្រោងវិនិយោគទាំងអស់នោះ រួមមានដូចខាងក្រោម៖
– គម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦១លានដុល្លារអាមេរិក
– គម្រោងវិនិយោគសាងសង់កំពង់ផែអន្តរជាតិ នៅខេត្តកំពត ក្នុងទុនវិនិយោគប្រមាណ ៣៤លានដុល្លារអាមេរិក
– គម្រោងវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិ ១,៥០០គ្រែ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក
– គម្រោងវិនិយោគសាងសង់ផ្សារទំនើប នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១១៤លានដុល្លារអាមេរិក
– គម្រោងវិនិយោគរមណីយដ្ឋានចម្រុះ នៅខេត្តសៀមរាប ក្នុងទុនវិនិយោគប្រមាណ ៧២លានដុល្លារអាមេរិក

– គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១០២លានដុល្លារអាមេរិក
- គម្រោងវិនិយោគផលិត និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនីចំនួន ៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារអាមេរិក
– គម្រោងវិនិយោគរោងចក្រផលិតទឹកបរិសុទ្ធ រោងចក្រកែច្នៃផ្លែឈើ រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង រោងចក្រផលិតឥដ្ឋ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងត្បាញក្រណាត់ រោងចក្រខារអំបោះនិងជ្រលក់ះសរុបប្រមាណ ៥៨លានដុល្លារអាមេរិក៕






