កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីជប៉ុនតម្លៃ២,៥ ពាន់លានដុល្លារក្នុងរយៈពេល២៥ឆ្នាំ

0

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជាបានស្វាគមន៍ គម្រោងវិនិយោគរបស់ជប៉ុនចំនួន១៣៧គម្រោងដែលមានតម្លៃ,ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់របស់ជប៉ុននៅចន្លោះឆ្នាំ១៩៩៤ និងឆ្នាំ២០១៩

ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានផ្តល់ដោយលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងសិក្ខាសាលាស្តីពី ការទទួលបានអត្ថប្រយោជន៍ ពីខ្សែសង្វាក់ដ៏មានតម្លៃ តាមរយៈបណ្តាញ MSME នៅទីក្រុងភ្នំពេញនាពេលថ្មីៗនេះ។

លោកប៊ុន ចន្ធីបានបន្តថា គម្រោងវិនិយោគទាំងនេះ ផ្តោតសំខាន់លើផ្នែកអេឡិចត្រូនិក អគ្គិសនី គ្រឿងបន្លាស់រថយន្ត យានយន្ត ឧបករណ៍បច្ចេកទេស កសិឧស្សាហកម្ម កែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ ផ្សារទំនើប និងការវិនិយោគផ្សេងៗទៀត។លោកបន្តថា បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនចំនួន ១,៧៩៩ កំពុងវិនិយោគលើវិស័យជាច្រើន ដូចជាធនាគារ អាកាសចរណ៍ និងម្ហូបអាហារនៅកម្ពុជាផងដែរ

លោកបានបន្តថា អាជីវកម្ម និងការវិនិយោគរបស់ជប៉ុននៅកម្ពុជា មានភាពល្បីល្បាញ ដោយសារគុណភាពរបស់ពួកគេ លោកបន្តថា ពួកគេបន្ថែមតម្លៃទំនិញក្នុងស្រុកបង្កើតការងារ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលករកម្ពុជា ដែលត្រូវនឹងចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា

ចំនួនក្រុមហ៊ុនជប៉ុនដែលធ្វើអាជីវកម្មនៅកម្ពុជា កើនឡើងជារៀងរាល់ឆ្នាំ។ ការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ និងពង្រីកប្រតិបត្តិការរបស់ពួកគេ នៅក្នុងកម្ពុជាបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំង ទៅលើរដ្ឋាភិបាលកម្ពុជា និងក្នុងបរិយាកាសវិនិយោគរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here