ចំណេះដឹង! តើអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវដាក់ប្រាក់តម្កល់ប៉ុន្មាន?

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ២(ពីរ) ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តជាច្រើន។

មានវិធីសាស្រ្តមួយចំនួន ដែលអ្នកអភិវឌ្ឈន៍ត្រូវគោរពតាម និងអនុវត្តន៍តាមប្រកាស អនុក្រិត ឬច្បាប់់បទដ្ឋានគតិតយុត្តិនានារបស់រដ្ឋាភិបាល។ កាតព្វកិច្ចទាំងនោះរួមមានដូចជា ក. តម្កល់ជាសាច់ប្រាក់ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។

ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបាន លុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់បានចាប់ពី៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរ ដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។

ក្នុងករណីគម្រោងអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍមានគម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុនឬតម្រោងមុនសាងសង់បាន៥០%(ហាសិប) ភាគរយឡើង

ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែង នៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញបានលុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ជូនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here