រដ្ឋាភិបាលនឹងបន្ថយថ្លៃលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ចាប់ពីខែកុម្ភៈតទៅ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលនឹងចាប់ផ្តើមអនុអនុវត្តផែនការបន្ថយថ្លៃលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាស្តីពីការពិគ្រោះយោបល់សាធារណៈ លើគម្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទដែលទិញអគ្គិសនីពីអនុស្ថានីយ ពីបណ្តាញបញ្ជូនរង និងពីបណ្តាញចែកចាយមានប្រភពពីបណ្តាញជាតិ របស់អគ្គិសនីកម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលទទួលបាននៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយអត្រាថ្លៃលក់អគ្គិសនីក្នុងតំបន់ផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា ចំនួន ១៧ រាជធានី-ខេត្ត រួចហើយ។ ពេលនេះ ក្រសួងរ៉ែ និងថាមពលបានចេញប្រកាសលេខ០០៤០ ថ.អវថ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យអនុវត្តផែនការបន្ថយថ្លៃលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ។

យោងតាមប្រកាសថ្មីនេះ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទដែលទិញអគ្គិសនីពីអនុស្ថានីយពីបណ្តាញបញ្ជូនរង និងពីបណ្តាញចែកចាយមានប្រភពពីបណ្តាញជាតិរបស់អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២០ ដែលត្រូវអនុវត្តចំពោះថាមពលប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ តាមប្រភេទអ្នកប្រើប្រាស់ និងអត្រាថ្លៃលក់អគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here