សម្តេចតេជោៈ សាធារណៈរដ្ឋកូរ៉េត្រៀមឥណទានចំនួន៧០០លានដុល្លារដល់កម្ពុជា

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ  សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រដ្ឋាភិបាលកូរ៉េ បានត្រៀមឥណទានចំនួន៧០០លានដុល្លារអាមេរិក ជូនដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ខណៈត្រឹមបំណាច់ឆ្នាំ២០១៩  មានចំនួនឥណទានចំនួន៨៨៩លានដុល្លារអាមេរិក ។


សម្តេចតេជោ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពល​រដ្ឋកម្ពុជារស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)នៅ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ កាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលធ្វើឱ្យកូរ៉េផ្តល់ជំនួយជាបន្តបន្ទាប់ ដើម្បីយកទៅអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចំរើន។

សម្តេចបន្តថា ឥណទានចំនួន៧០០លានដុល្លារនេះ ផ្តោតលើគម្រោងចំនួន១០ ខណៈថវិកាមួយចំនួន ត្រូវបានដក់មកប្រើប្រាស់ជាបន្តបន្ទាប់ ដោយនៅអាទិត្រក្រោយនេះ សម្តេចនឹងអញ្ជើញបើកសម្ពោធបើការដ្ឋានផ្លូវជាតិ២ ដែលជំនួយរបស់កូរ៉េនិងផ្លូវជាតិលេខ៤៥ពីស្រែអំបិល ទៅកាន់ខេត្តកោះកុង ដែលជានួយរបស់កូរ៉េ ក៏នឹងត្រូវអនុវត្តនាពេល​ខាងមុខ។

កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោយការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកគឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។

ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាការសម្រេចចិត្តដ៏លំបាកនៅក្នុងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលអំឡុងពេលនោះកម្ពុជាកំពុងមានមានទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង ដែលជាសត្រូវរបស់កូរ៉េខាងត្បូង។

សម្តេចតេជោថា “ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺជាការទំនាក់ទំនងលេចអណ្តែត ប៉ុន្តែមួយរយៈចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ និងស្អិតរមួត”៕



ចែករំលែក