ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបជ៉ុនបានកើនដល់១,៧ ពាន់លានដុល្លារ

0

ដោយ ប៊ី

ភ្នំពេញៈ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(Jetro) បង្ហាញថា ប្រ​ទេសកម្ពុជា បាននាំចេញផលិតផលមានតម្លៃជាង១,៧ ពាន់លានដុល្លារ ទៅកាន់ទីផ្សារជប៉ុនកាលពីឆ្នាំមុន កើនឡើង៧,៧ ភាគរយបើធៀបនឹងឆ្នាំ២០១៨។

ទិន្នន័យបានបង្ហាញថា កម្ពុជាបាននាំចូលផលិតផល មានតម្លៃជាង៥៦៣លានដុល្លារពីប្រទេសជប៉ុន កើនឡើង៣៣,៤ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជានាំចេញភាគច្រើន មានដូចជាសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍អេឡិចត្រូនិច។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ចន្លោះពីឆ្នាំ ១៩៩៥ ដល់ខែកញ្ញា មានគម្រោងវិនិយោគចំនួន១៤១របស់ជប៉ុន ដែលមានទឹកប្រាក់២,៥ពាន់លានដុល្លារក្នុងការវិនិយោគនៅកម្ពុជា។

ក្នុងចំណោមនោះ គម្រោងវិនិយោគ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនគឺថាមពល ការប្រមូលផ្តុំគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here