រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយទៀតនៅឫស្សីកែវ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសមួយទៀតនៅឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ ៥ក្បែរស្ពានបាឡេដើម្បីសម្រួលចរាចរណ៍នៅក្នុងតំបន់នេះ។

អ្នកនាំពាក្យរដ្ឋបាលរាធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់គេហទំព័រ propertyarea.asia តាមទូរសព័្ទនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះថា ស្ពានដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើគឺនៅក្បែស្ពានបាឡេក្នុងទិសដៅស្របទៅនឹងផ្លូវជាតិលេខ ៥ ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះ។

លោកបន្តថា គម្រោងសាងសង់ស្ពាននេះមានប្រវែងកន្លះគីឡូម៉ែត្រ ជាប្រភេទស្ពានថ្ម ដូចស្ពានជ្រោយចង្វារ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះ ។ តែយ៉ាងណាក៏ដោយមិនទាន់បញ្ជាក់ពីទំហំថវិកា និងពេលវេលាជាក់ក្នុងការសាងសង់ស្ពាននេះនៅឡើយទេ ព្រោះវាស្ថិតនៅក្នុងគម្រោងរស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការសាងសង់ស្ពានអាកាស ស្ពានអាកាសថ្មីនិងស្ពានក្រោមដី ជាច្រើនគម្រោង នៅតាមតំបន់ដែលមានភាពមមាញឹកចរចរណ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here