មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថាការនាំទំនិញកម្ពុជាទៅកាន់ប្រទេសចិន មិនជួបបញ្ហានោះទេ

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានអះអាងថា ការនាំចេញទំនិញពីប្រទេសកម្ពុជាទៅកាន់ប្រទេចិន មិនមានបញ្ហានោះទេ បើទោះបីប្រទេសចិនមានការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមថ្មី កូរ៉ូណាវីរ៉ុសក៏ដោយ។

លោកលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០នេះបានឱ្យដឹង ចាប់តាំងពីប្រទេសចិនផ្ទុះឡើងនៃជំងឺវីរុសកូរូណា ការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសទំនិញកសិកម្មជាដើម គឺមិនពុំមានបញ្ហាទេ នេះបើយោតាមលិខិតអនុញ្ញាតនៃការនាំចេញរបស់កម្ពុជា។

លោកបន្តថា “និយាយជារួមគឺការនាំចេញរបស់កម្ពុជា កំពុងតែមានដំណើរការជាធម្មតាតាមកុងតឺនើរ ហើយជំងឺកូរ៉ូណាវីរុសនេះ វាកើតលើមនុស្ស វាមិនពាក់ព័ន្ធទៅនឹងការនាំចេញទេ”។លោកបន្តថា “ដោយឡែការចចារពាណិជ្ជកម្មសេរីរវាងកម្ពុជា–ចិន គឺក៏កំពុងមានដំណើរទៅមុខជាធម្មតាម”។

លោក Xi Jinping ប្រធានាធិបតីចិន នៅក្នុងជំនួបជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី៥ ខែកុម្ភៈម្សិលមិញនេះឱ្យដឹងថា លោកលោកគាំទ្រ ចំពោះកិច្ចចរចាពា​ណិ​ជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿន នៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។

លោកប្រធានាធិបតីបានអះអាងថា “ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ លោកថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន”។

លោកប្រធានាធិបតីស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

ក្រៅពីការនាំទំនិញផ្សេងទៅកាន់ប្រទេសចិន កម្ពុជា–ចិនកាលពីឆ្នាំ ២០១៩កន្លងមកនេះ បានចុះហត្ថលេខាយោគយល់គ្នា ក្នុងការនាំទំនិញកសិកម្មកម្ពុជាពិសេសអង្ករប្រ​មាណ៤០ម៉ឺនទៅទៅកាន់ប្រទេសចិន ដើម្បីជួយលើកកម្ពស់វិស័យកសិកម្មកម្ពុជា៕


ចែករំលែក