ដោយម៉ាណេត
ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មី នៅលើគន្លងផ្លូវដីក្រហមចាស់ ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែលមានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួសការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្ន មុខព្រះលានជល់ដំរី នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយប្រើរយៈពេល៥ខែ។
លោកយិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការធ្វើផ្លូវវាងនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់ ទៅលើរចនាសម្ពន្ធនៃព្រះលានជល់ដំរីដោយសាររំញ័រពីការបើកបររថយន្ត និងផ្សែងពុលពីយានយន្តគ្រប់ប្រភេទ ពិសេសដើម្បីរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរ ពេលដើរឆ្លងកាត់ទៅទស្សនាប្រាសាទ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ព្រោះផ្លូវកៅស៊ូចាស់នេះនៅជាប់នឹងព្រះលានជល់ដំរីខ្លាំងពេក។