ដោយ ហ្សូលី
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យហើយ១០០ភាគរយ នៅឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដោយ ហ្សូលី
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យហើយ១០០ភាគរយ នៅឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាកាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រសួង ក្នុងការសម្រេចឱ្យបាននូវគម្រោងនេះ ដែលបច្ចុប្បន្នក្រសួងរៀបចំដែនដី បានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ អ្នកប្រកបអាជីវកម្មដីធ្លី ឬអ្នកវិនិយោគ នៅទូទាំងប្រទេស សម្រេចបានប្រមាណជា៧០ភាគរយរួចមកហើយ។
ក្រសួងរៀបចំដែនដី មានគម្រោងនេះ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចមានសិទ្ធកាន់កាប់ដីធ្លី ដែលជាអចនទ្រព្យផ្ទាល់ខ្លួនបានដោយស្របច្បាប់ និងបង្កជាភាពងាយស្រួលទុកជាដើមទុននៅពេលត្រូវការវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា “គោលដៅនៃគម្រោងនេះ គឺអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ អាចស្វែងរកដៃគូសម្រាប់ជម្រុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសង្គមផងដែរ”។លោកបន្ថែមថា “ជាពិសេស ជួយដល់ប្រជាពលរដ្ឋឱ្យមានសិទ្ធគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព និងមានភាពជាម្ចាស់អចលនទ្រព្យយ៉ាងពេញលេញ”។

នៅថ្ងៃទី១៣ កុម្ភៈ ខាងមុខនេះ ក្រសួងរៀបចំដែនដី នឹងមានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់សំណង់ជូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រកបអាជីវកម្មសាងសង់ ដើម្បីផ្តល់ជាចំណេះដឹង និងការបណ្តុះបណ្តាល ឱ្យបានយល់ដឹងស៊ីជម្រៅអំពីច្បាប់ស្តីពីសំណង់កាន់តែច្បាស់បន្ថែមទៀត៕