ចំណេះដឹង! តើអ្វីជាប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ?

0

ដោយវុត្ថា

ភ្នំពេញៈ ប័ណ្ណសំគាល់ការបង់ពន្ធអចលនទ្រព្យ ជាកាតសម្គាល់អចលនទ្រព្យមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃអចលនទ្រព្យ។

បណ្ណសំគាល់នេះ មានសុពលភាពជានិច្ច មិនថាអចលនទ្រព្យនោះត្រូវបានទិញលក់ ឬដូរម្ចាស់កាន់កាប់ក៏ដោយ ។

ប័ណ្ណសម្គាល់អចលនទ្រព្យការបង់ពន្ធអចលនទ្រព្យ បង្កើតឡើងដើម្បីជួយសម្រួ​លដល់ការបង់ពន្ធ ឲ្យកាន់តែមានភាពងាយស្រួល ដោយសារម្ចាស់អចលនទ្រព្យអាចបង់ពន្ធតាមសាខាពន្ធដាមួយណាក៏បាន ហើយពន្ធនោះនឹងចូលទៅកាន់សាខាពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ។

ឯកសារសំខាន់ៗ ដែលត្រូវភ្ជាប់មកជាមួយនៅពេលចុះបញ្ជី បង់ពន្ធអចលនទ្រព្យមានដូចជា ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណរួមមាន អត្តសញ្ញាណប័ណ្ណខ្មែរ សំបុត្របញ្ជក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបទេស លិខិតបញ្ជាក់ពីទីលំនៅដូចជាសៀវភៅគ្រួសារ ប័ណ្ណកម្មសិទ្ធិលើ អចលនទ្រព្យ ប្លង់រឹងឬឯកសារផ្សេងទៀត ដែលបញ្ជាក់ពីកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ចេញដោយអជ្ញាធរឃុំ/សង្កាត់ស្របច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here