ដោយៈ រ៉ាណេត
ភ្នំពេញៈ ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីទី១ ដែលនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ បានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅឡើយចាំពេលវេលានៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីទី១ ដែលនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ បានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅឡើយចាំពេលវេលានៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។

ជំនន់នៃការកកស្ទះចរាចរណ៍ នៅចំណុចស្ពានភ្លោះព្រះមុនីវង្ស ច្បារអំពៅ នឹងត្រូវបានដោះស្រាយ និងកាត់បន្ថយឱ្យមានភាពល្អប្រសើរ ជាមួយនឹងវត្តមានថ្មីនៃខ្នែងស្ពានថ្មីដែលទើបតែបញ្ចប់ការសាងសង់ទាំងស្រុង និងគ្រោងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
មន្ត្រីជំនាញបច្ចេកទេស ប្រចាំការនៅការដ្ឋានសាងសង់ខ្នែង ស្ពានអាកាសថ្មីដែលភ្ជាប់ពីផ្លូវព្រះមុនីវង្សទៅផ្លូវព្រះនរោត្តម បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០កន្លងមកថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងនេះ ត្រូវបានបញ្ចប់ការសាងសង់រួចជាស្ថាពរ ហើយរង់ចាំតែរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យប្រើប្រាស់តែប៉ុណ្ណោះ។
ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ ម៉ែត្រសរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។
បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្ម ដូចគ្នាទៅនឹងស្ពានអាកាសក្បាលថ្នល់នេះដែរ៕