ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នឹងផ្តល់ជំនួយជាសម្ភារៈ និងចែករំលែកបទពិសោន៏ ការបង្កា និងត្រូតពិនិត្យ រកមេរោគ COVID 19 តាមអាកាសយានដ្ឋាន និងក្នុងយន្តហោះរបស់កម្ពុជា ខណៈកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលនូវជំងឺមួយនេះ ដែលកំពុងរីករាលដាលពាសពេញពិភពលោក។
លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាភារធារីនយោបាយស្ថានទូតចិនប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ បានយល់ព្រម និងពិនិត្យលទ្ធភាពក្នុហការជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើការផ្តល់សម្ភារៈ សម្រាប់ទប់ស្កាត់មេរោគកូវិត១៩ តាមផ្លូវអាកាស និងត្រៀមការចែកបទពិសោធន៏ល្អ ដែលប្រទេសចិនមានលើការប្រយុទ្ធប្រឆាំង ការរាលដាល់មេរោគកូវិត១៩ ។
លោកស្រីបន្តថា “ប្រទេសចិនទទួលបានភាពជោគជ័យនូវការទប់ស្កាត់ ការផ្ទុះមេរោគនៅខេត្ត ហូបី ជាពិសេសក្រុង Wuhan និងទូទាំងប្រទេសចិន ប្រកបដោយប្រសិទ្ធិភាព ដោយមានការធ្លាក់ចុះនៃការឆ្លងស្ទើតែកម្រិតសូន្យ”។ លោកស្រីបន្ថែមថា “ប្រទេសចិនបានគ្រប់គ្រងស្ថានការរាលដាលទាំងស្រុង ខណៈជំងឺនេះបានរីករាលដាលនៅក្រៅប្រទេសចិន ជាពិសេស នៅអឺរ៉ុប ប្រទេសអ៉ីតលី កូរ៉ខាងត្បូង ប្រទេសអ៉ីរ៉ង និងប្រទេសជប៉ុន”។
លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី បានមានប្រសាសន៏ អំពីកិច្ចសហការជិតស្និតរវាងប្រទេសចិន និងកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាយូរមកហើយ និងកម្ពុជាគាំទ្រនយោបាយចិនតែមួយ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រួមទាំងវិស័យអាកាសចរផងដែរ។
លោកបន្តថា ជាពិសេសថ្មីៗនេះ ប្រទេសចិនបានបញ្ជូននូវវត្ថុធាតុដើម សំរាប់វិស័យវាយណភណ្ឌ័ចំនួន៧កប៉ាល់ធំៗមកកម្ពុជា សម្រាប់បម្រើចង្វាក់ផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា និងបានគាំទ្រនូវជំហរកម្ពុជា ដែលមិនប្តូរអធិបតេយ្យជាតិ ជាមួយការដក EBA របស់សហគមន៏អឺរ៉ុប។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរប្រទេសចិន ដែលបានធ្វើការទប់ស្កាត់ការរីកដាល់នៃការឆ្លង កូវិត១៩ ប្រកបដោយជោគជ័យ។
ចំពោះវិធានការ ការបង្កា និងត្រូតពិនិត្យ រកមេរោគ កូវិត១៩ (COVID 19) តាមអាកាសយានដ្ឋាន និងយន្តហោះលោករដ្ឋមន្ត្រីរូបនេះបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានធ្វើការយ៉ាងយកចិត្តទុកដាក់ និងបានឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ធ្វើការសំអាត អនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការីកដាលនៃមេរោគកូវិត១៩ ។
លោករដ្ឋមន្ត្រីបន្ថែមថា ជាពិសេសនាពេលនេះ មន្ត្រីចត្តាឡីសក្ត័ របស់ក្រសួងសុខាភិបាល បានធ្វើការវាស់កំដៅអ្នកដំណើរទាំងអស់ ទាំងចេញ និងចូលប្រទេសកម្ពុជា៕