ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងឱកាសខួបគម្រប់៥ឆ្នាំ (២០មីនា ឆ្នាំ២០១៥ ២០២០ មីនា ឆ្នាំ២០២០) នៃក្រុមហ៊ុនKFA លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន បានបង្ហាញនូវការដឹងគុណ និងថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកសាងនិងការពារសន្តិភាពជូនកម្ពុជា ធ្វើឱ្យក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអចលវត្ថុមួយនេះ អាចឈរជើងបានយ៉ាងរឹងមាំ ជួយជំរុញសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ មិនានេះថា “ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន KFA សូមថ្លែងអំណរគុណ និងដឹកគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាង និងការពារសន្តិភាព ធ្វើឱ្យកម្ពុជាមានសន្តិភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន ផ្តល់ឱកាសឱ្យក្រុមហ៊ុនរបស់យើងខ្ញុំ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសូមអរគុណដល់ស្ថាប័នធនាគារ រួមទាំងអតិថិជនទាំងអស់ផងដែរ ដែលបានជឿជាក់ និងទុកចិត្តមកលើសេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ”។
លោកឧកញ៉ាបានបន្តទៀតថា អ្វីៗដែលយើងទទួលបាននៅពេលនេះ ដោយហេតុមានការគាំទ្រពីសំណាក់អតិថិជនទាំងអស់ ជាពិសេសគោលនយោបាយបើកចំហរជើងមេឃរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់អ្នកវិនិយោគ ធ្វើឱ្យក្រុមហ៊ុន KFA មានឱកាសក្នុងការចូលរួម និងទទួលបានលទ្ធផលគួរជាទីមោទន រហូតមកដល់ពេលនេះ។
លោកឧកញ៉ាបន្តថា “អរគុណសន្តិភាព ដែលបានអនុញ្ញាត និងផ្តល់ឱកាសឱ្យក្រុមហ៊ុនរបស់ខ្ញុំមានវឌ្ឍនភាព និងរីកចម្រើនដូចសព្វថ្ងៃនេះ”៕