ដំណឹងល្អៈ ប្លង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​បង្ហាញ​ខ្លួន​ហើយ

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួង​សាធារណ​ការ និងដឹកជញ្ជូនបានបង្ហាញពីព៌តមាន និងគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ។

អភិបាលរងខេត្តកណ្តាល លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំទាក់ទងនឹងគំរោងសាងសង់ផ្លូវនេះថា គម្រោងនេះមានផ្លូវប្រវែង៤៧.៦០៨គឺឡូម៉ែត្រ ដែលវាជាគម្រោងមួយ ​ក្នុង​ចំណោមគម្រោងអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា តាមរយៈការសិក្សាពីសមិទ្ធិផលលទ្ធផល បានបង្ហាញ​ឲ្យដឹងថា បើគម្រោងនេះត្រូវបានសាងសង់ នឹងធ្វើឲ្យប្រសើរឡើងបណ្តាញ​ផ្លូវ​ជាតិ​នៅ​កម្ពុជា ពង្រឹង និងពន្លឿនការអភិវឌ្ឍន៏ក្រុង និងចូលរួមសំរេចផែនការរួមរបស់រាជធានីភ្នំពេញ ក្នុងការកែ​លំ​អរបណ្តាញ​ផ្លូវក្រវ៉ាត់ក្រុង កាត់បន្ថយការកកស្ទះចររាចរណ៏នៅតំបន់ទីប្រជុំជន និងចូលរួមក្នុង​ការ​អភិវឌ្ឍន៏​សេដ្ឋកិច្ចជាតិ។

ទាក់ទងនឹងទីតាំងភូមិសាស្រ្ត មន្រ្តីជានខ្ពស់ខេត្តកណ្តាលបានឲ្យដឹងថាគម្រោងសាងសង់​ផ្លូវក្រវ៉ាត់ក្រុង​ខ្សែទី៣ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣ ​ក្នុងខេត្តកណ្តាល និងខ័ណ្ឌចំនួន២របស់រាជធានីភ្នំពេញ។​ គម្រោងនេះ ចាប់ផ្តើមពី​PK១៦+៨០០ ​ផ្លូវ​កប់​ស្រូវ សង្កាត់ចោមចៅ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងបញ្ជប់គឺចំនុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។

គំរោងនេះក៏ឆ្លងកាត់ស្រុកស្អាងងដែរ រួមមានមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹង​មានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។

នៅរាជធានីគម្រោងនេះ ផ្លូវឆ្លងកាត់ខ័ណ្ឌដង្កោ រួមមាន ​សង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង។ ខ័ណ្ឌពោសែនជ័យ មានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។

គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់​ស្ពានអាកាសកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និង​ស្រុកកៀនស្វាយ ដែលមានទទឹង២៥ម៉ែត្រ និងក្រាលកៅស៊ូអ៊ុត (ASphaltconcrete) និងមានលូ១០១​កន្លែង​ ដែលមានលូ២ប្រភេ​ទ​គឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុង​ចំនួន៧៣​កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here