ដោយៈ រ៉ាណេត
ព្រះសីហនុៈ ជាការចូលរួមអបអរសាទរ នៅក្នុងឱ្យកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ ផ្សារទំនើប FURI Times Square បានបង្កើតកម្មវិធីពិសេសដោយការបញ្ចុះតម្លៃលើមុខទំនិញនានា ដែលមានដាក់លក់នៅក្នុងផ្សារ ក្រោមកិច្ចសហការពីបណ្តាក្រុមហ៊ុនជាដៃគូ។

-->
ជាកិច្ចស្វាគមន៍ អបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣មេសាខាងមុននេះ តាមរយៈកិច្ចសហការពីសំណាក់បណ្តាក្រុមហ៊ុនជាដៃគូលក់ នៅក្នុងផ្សារទំនើប FURI Times Square បានផ្ដល់ជូននូវកម្មវិធីពិសេសចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នឹងមានការលក់បញ្ចុះតម្លៃពិសេស ទៅរាល់មុខទំនិញផ្សេងៗ ដូចជាសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ចំណីអាហារ រួមជាមួយផលិតផលនៃគ្រឿងសំអាងយ៉ាងសប្បូរបែបរហូតដល់៥០ភាគរយ។
បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់ប្រចាំនៅផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុ កញ្ញា ប៉ែន ម៉ារ៉ា បានប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ មេសាកន្លងមកថា សម្រាប់ការផ្តល់ជូននូវកម្មវិធីពិសេសប្រចាំឆ្នាំនេះ គឺមានក្រុមហ៊ុនជាច្រើនផ្តល់ជូនអតិថិជននូវកាបញ្ចុះតម្លៃផ្សេងៗគ្នា អាស្រ័យទៅតាមកម្មវិធីដែលបានកំណត់ ដោយក្រុមហ៊ុន និងហាងលក់ផលិតផល។
កញ្ញាបានឱ្យដឹងទៀតថា កម្មវិធីបញ្ចុះតម្លៃនេះ ត្រូវបានចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់រួចរាល់។ បន្ថែមពីនេះ រាល់ការចំណាយចាប់ពី៥ដុល្លារឡើងទៅ អតិថិជនរបស់ផ្សារទំនើប FURI Times Square ទាំងអស់នឹងទទួលបានសន្លឹក ឆ្នោតផ្សងសំណាងចំនួនមួយសន្លឹក ភ្ជាប់ជាមួយវិក័យបត្រចំណាយសម្រាប់ការឈ្នះរង្វាន់ ជាវត្ថុអនុស្សាវរីយ៍យ៉ាងសន្ធឹកសន្ធាប់ ដូចជាទូរទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ Smart Phone ស៊េរីទំនើប រួមនឹងការដូលួងចិត្តជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

ជារៀងរាល់ថ្ងៃមានអតិថិជនជាច្រើនបានបង្ហាញពីការគាំទ្រ និងចេញចូលក្នុងផ្សារទំនើប FURI Times Square ជាប់ឥតដាច់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ដែលមានទាំងអតិថិជនជាលក្ខណៈគ្រួសារដែលក្រៅពីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងផលិតផលផ្សេងៗ ហើយក្រៅពីនេះ ក៏មានការទទួលទានអាហាររួមគ្នាជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ដិប្រកបទៅដោយភាពសប្បាយរីករាយផងដែរ។
ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំមកជូននូវបទពិសោធន៍ថ្មីនៅក្នុងតំបន់ ដោយការនាំយកមកនូវបណ្តាផលិតផល មុខទំនិញចំរុះគ្រប់ប្រភេទយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះG-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ ៕


