មជ្ឈមណ្ឌលពាណិជ្ជកម្មGold Tower42ជួបនឹងប្រវត្តិសាស្រ្តខ្មៅងងងឹតច្រំដែល

ចែករំលែក

ដោយស៊ីវ ម៉េង

ភ្នំពេញៈ តើវាជាការចៃដន្យឬ? នៅពេលដែលប្រវត្តិសាស្រ្តច្រដែលបានលងបន្លាច មជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋានGold Tower42ដែលបានឆ្លងកាត់ទសវត្សរ៍ដ៏ខ្មៅងងឹត ម្តងហើយម្តងទៀត។

មជ្ឈមណ្ឌលពាណិជ្ជកម្មGold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយ​មានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត តែយ៉ាងណាក៏ដោយការប្រកាសលក់គំរោងនេះជាថ្មី មិនទាន់បានធ្វើនៅឡើយទេ ខណៈដំបូងឡើយគំរោងនេះគ្រោងបញ្ចប់ការសាងសង់ចុងឆ្នាំ២០១៩ ប៉ុន្តែការសាងសង់បានយឺតជាងការគ្រោងទុក ដែលអាចបញ្ចប់់នៅឆ្នាំនេះវិញ។

ការសាងសង់អាគារនេះ បានផ្អាកដំណើរការនៅកំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ ដែលកំឡូងពេលនោះការសាងសង់បានសម្រេចត្រឹមជាន់ទី ៣១ មុនពេលអាគារនេះបានផ្អាករយៈពេលស្ទើរមួយទសវត្សរ៍ ប៉ុន្តែការសាងសង់បានជួបភាពរអាក់រអួល ពិសេសការលក់ខុនដូ និងផ្សារនៅក្នុងគំរោងនេះ ដោយសារវិបត្តិសេដ្ឋកិច្ចកើតមានជាថ្មី ដែលបណ្តាលមកពីជំងឺCovid-19។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower 42 នឹងមាន​កំពស់​រហូត​ដល់១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ២០១៩នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។

លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ ជាថ្មីកាលពី​ចុង​ឆ្នាំមុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន ៣៩៩យូ​នី​ត។

នៅពេលចាប់់ផ្តើមជាថ្មីនេះ ក្រុមហ៊ុនYUNWOOបាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះWaiman Construction& Engineering ដែល​មា​ន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
យ៉ាងណាPropertyarea.asiaសូមជូនពរឲ្យការសាងសង់ និងដំណើរការលក់របស់អាគារនេះបានទទួលជោគជ័យតាមការគ្រោងទុក៕


ចែករំលែក