ដោយវុត្ថា
ភ្នំពេញៈ ការបង់ពន្ធគឺមានសារៈសំខាន់ណាស់ ពីព្រោះការបង់ពន្ធគឺជាកត្តាចំបងដែលជាចំណែកធំ ក្នុងថវិការជាតិដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិអោយរីកចំរើន។ ការបង់ពន្ធមានច្រើនប្រភេទ ហើយប្រភេទនីមួយៗមានរបៀបបង់ខុសៗគ្នា។
បច្ចុប្បន្ននេះ ការបង់ពន្ធត្រូវបានផ្លាស់ប្ដូរពីរបបប៉ាន់ស្មាន ទៅជាការបង់ពន្ធរបបស្វ័យប្រកាស។ សម្រាប់អ្នកជាប់ពន្ធតូចគឺជា សហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែលៈ ក. មានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់៧០០លានរៀល ឬ
ខ.មានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី ៦០លានរៀលឡើងទៅ ឬគ. រំពឺងថាមានផលរបរក្នុងរយៈពេល បីខែខាងមុខចាប់ពី៦០លានរៀលឡើងទៅ ឬឃ.ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។
បន្ទាប់ពីរបបម៉ៅការ ត្រូវបានលុបបំបាត់ក្នុងឆ្នាំ២០១៦ អាជីវកម្មដ្ឋានដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ បានទទួលការលើទឹកចិត្តពន្ធពីរាជរដ្ឋាភិបាល ដោយមិនតម្រូវឱ្យមានការបង់ពន្ធទៀតឡើយ។
ប៉ុន្តែអាជីវកម្មដ្ឋានទាំងនោះ ក៏មានកាតព្វកិច្ចមកចុះបញ្ជី នៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត–ខណ្ឌ)ផងដែរ ជាមួយនឹងកម្រៃសេវាចុះបញ្ជីត្រឹមតែ២០,០០០រៀល ប៉ុណ្ណោះ៕