ដោយ វុត្ថា
ភ្នំពេញៈ គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀត និងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋ ត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល។ ២ ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប
            
 






