វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​ចំណាយ​រយៈពេល​យូរ​ក្នុងការ​ងើបឡើងវិញ​ពី​វីរុស Covid-19

0
វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​ចំណាយ​រយៈពេល​យូរ​ក្នុងការ​ងើបឡើងវិញ​ពី​វីរុស Covid-19

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ជា​ឧស្សាហកម្ម​ដែល​ងាយ​រងគ្រោះ​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​វិស័យ​ដទៃទៀត ដោយសារ​មេរោគ​រាតត្បាត Covid-19 ហើយ​វិស័យនេះ​ទៀតសោត​វិស័យនេះ ក៏​ពិបាក​នៅ​ក្នុងការ​ស្តារឡើងវិញ បើទោះបីជា Covid-19 បានបញ្ចប់។ នេះ​បើតាម​ប្រសាសន៍​របស់លោក​ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា។

លោកស្រី​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សកម្មភាព​ទេសចរណ៍ នឹងមិន​ងាយ​ត្រឡប់មក​សភាព​ដើម ក្នុង​រយៈពេលឆាប់ៗនេះ​ទេ ព្រោះថា​វិបត្តិ​មេរោគ​នេះ​គឺជា​វិបត្តិ​សកលលោក ហើយ​វា​ក៏​ពាក់ព័ន្ធ​ជាមួយ​អារម្មណ៍​របស់​មនុស្ស ក្នុងការ​ធ្វើដំណើរ​ដែរ។ ប្រជាជន​ទាំងឡាយ ត្រូវការ​រយៈពេល​នៅក្នុង​ការ​សន្សំ​លុយ ដែល​ពួកគេ​បាន​ចំណាយ​អំឡុង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​នេះ។

លោកស្រី​បន្តថា“យ៉ាងហោចណាស់​កន្លះ​ឆ្នាំទៅ​មួយឆ្នាំ​ទៀត ទើប​អ្នកទេសចរ​ចាប់ផ្តើម​វិស្សមកាល​ឡើងវិញ។ ទោះយ៉ាងណា ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន រួចជាស្រេច​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស បន្ទាប់ពី​ស្ថានភាព​ត្រឡប់​មករក​ភាពប្រក្រតី​វិញ។

លើសពីនេះ លោកស្រី​បញ្ជាក់ថា កម្ពុជា​ត្រូវការ​រៀបចំ​ជាមុន នៅក្នុង​ការផ្តល់​កញ្ចប់​ទេសចរ​ដ៏​ទាក់ទាញ រួមជាមួយ​ការផ្តល់​ប្រូ​ម៉ូ​សិន តម្លៃ​ពិសេស និង​ផ្តល់ឱ្យ​នូវ​ទស្សនីយភាព​ចម្រុះ រួមជាមួយ​ទិសដៅ​អេកូ​ទេសចរណ៍។

យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា កាលពី​ឆ្នាំមុន កម្ពុជា​ទទួលភ្ញៀវ​ទេសច​របរ​ទេស​ប្រមាណ ៦.៦លាន​នាក់ ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ។ នៅត្រឹម​រយៈពេល២ខែ ឆ្នាំ ២០២០នេះ ប្រទេស​កម្ពុជា​ស្វាគមន៍​បាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង៩សែន​នាក់។

ជំងឺ​ Covid-19 បានធ្វើឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក បម្រើការ​លើ​វិស័យ​ទេសចរណ៍​ប្រមាណ៦សែន​នាក់ ហើយ​ក្នុងនោះ​មាន​ប្រមាណ៣ម៉ឺន​នាក់ កំពុង​គ្មាន​ការងារ​ធ្វើ​នៅពេល​បច្ចុប្បន្ន៕

(Vietnam Plus)

LEAVE A REPLY

Please enter your comment!
Please enter your name here