CPA Cafè ផ្តល់ការបញ្ចុះតម្លៃពិសេសនិងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ

ចែករំលែក

ដោយ គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹងការរយកចិត្តទុកដាក់ដល់អតិថិជន CPA Cafeបាននិងកំពុងទទួលបានការគាំទ្រពីអតិថិជន តាមរយៈ​រសជាតិ​កាហ្វេ​ធម្មជាតិ ពិសេសបច្ចុប្បន្នCPA Cafeនឹងផ្តល់សេវាកម្មដឹកជញ្ជូនដល់លំនៅដ្ឋាន ក្រុមហ៊ុន សហគ្រាសនានា ដោយឥតគិតថ្លៃ។


ដោយផ្តោតលើការផ្តល់​សេវាកម្ម​រួសរាយ​រាក់ទាក់ ពិសេស​ហាង​កាហ្វេ​នេះ ក៏នឹងមាន​សេវាកម្ម​ប្រឹក្សា​យោបល់ ទាក់ទង​ការចាប់ផ្តើម​អាជីវកម្ម និង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផងដែរ។

CPA Café បាននិងកំពុង​រៀបចំ​យ៉ាងសកម្ម ដែលមាន​ទីតាំង​ស្ថិត​ន​នៅតាម​បណ្តោយ​ផ្លូវ​លេខ២៧១ (ចំងាយ​ប្រមាណ២០០ម៉ែត្រ ពី​ច្រកចូល​ក្លោងទ្វារ​ចូល​វត្ត​សន្សំ​កុសល)ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី២ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ជាមួយនឹង​ការផ្តល់​រសជាតិ​កាហ្វេ​ជាប់ចិត្ត គ្មាន​ជាតិគីមី និង​បរិយាកាស​ដ៏​មនោ​រម្យ CPA Café នឹងមាន​រៀបចំ​បន្ទប់ VIP សំរាប់​អ្នក​ទទួលទាន​កាហ្វេ អាច​ជួបប្រជុំ​ជាមួយ​អតិថិជន ឬ​កិច្ចប្រជុំ​ពិភាក្សា​ការងារផ្សេងៗផងដែរ។ ជាមួយនឹង​ដំណើរ​ការបើក​លក់​ជា​លើកដំបូង​នេះ CPA Cafe នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ២០ភាគរយ​ផង​ដ​ដែរ។


អ្វី​កាន់តែ​ពិសេស ហាង​កាហ្វេ​នេះ​ក៏មាន​អ្នកជំនាញ​អចលនទ្រព្យ និង​ម្ចាស់​អាជីវកម្ម​លំដាប់​ជាតិ អន្តរជាតិ​អាច​ផ្តល់​សេវាកម្ម​ប្រឹក្សា យោបល់​ពី​ការចាប់ផ្តើម​អាជីវកម្ម​ពី​ការស្វែងរក​សេវា​ប្រឹក្សា​យោបល់​ទាក់ទង​អាជីវកម្ម ភាពជា​ភ្នាក់ងារ​អចលនទ្រព្យ ពិសេស​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដល់​អតិថិជន​ផងដែរ។

ចង់ភ្លក់​រសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត ជាមួយ​សេវាកម្ម​ដ៏​ប្រសើរ លោក អ្នក​ក៏មាន​ឳ​កាស​ចាប់ផ្តើម​សិក្សា​រៀនសូត្រ ដើម្បី​ចាប់ផ្តើម​អាជីព​ជា​ភ្នាក់ងារ ជា​អ្ម​នក​វិនិយោគ​អចលនទ្រព្យនិង​អាជីវកម្ម​នានា​ផងដែរ។

ទំនាក់ទំនងលេខទូរស័ព្ទដឹកជញ្ជូនដោយផ្ទាល់តាមរយៈលេខ ០៩៥ ៣៤ ៣៤ ៦៦,០៨៦ ៣៤ ៣៤ ៦៦៕



ចែករំលែក