ដោយ គង់ សូរិយា
ភ្នំពេញ៖ ការបើកដំណើរការរភ្លើងភ្នំពេញ ខេត្តព្រះសីហនុជារឿងអបអរមួយ ប៉ុន្តែការរត់លើផ្លូវដែកនៃទូររថភ្លើងដវែងនោះ ហាក់យឺតជាងអ្វីដែលយើងគិត។ តើហេតុអ្វីបានជាទូររថភ្លើងរបស់យើងរត់យឺតបែបនេះ?
មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ពន្យល់ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ មិនានេះថា តាមពិតផ្លូវរថភ្លើងរបស់យើង អាចអនុញ្ញាត្តឲ្យរថភ្លើងរត់បានក្នុងល្បឿន៦០គីឡូ ម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែដើម្បីបង្ការគ្រោះថ្នាក់ និងដោយសារមានផ្លូវឆ្លងកាត់ច្រើនផង ទើបមិនអនុញ្ញាត្តឲ្យរថភ្លើងរត់បានតាមល្បឿនកំណត់ទេ។លោកបន្តថា បច្ចុប្បន្នខ្សែរថភ្លើងនៃក្រុមហ៊ុន Toll Railway អាចរត់ក្នុងល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។