ដោយ វុត្ថា
ភ្នំពេញៈ ជាទូទៅនៅក្នុងការប្រកបអាជីវកម្មតែងតែមានវិវាទ ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមធ្យោបាយដ៍ល្អប្រសើរ អាចឈានទៅដល់លទ្ធផលគាប់ចិត្តជាយុទ្ធសាស្ត្រឈ្នះៗ និងឆ្លើយតបតម្រូវការរបស់ធុរជនជាតិ និងវិនិយោគិនអន្តរជាតិ ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានជួយសម្រួលបន្ទុកចំណាយ និងជួយពន្លឿនពេលវេលា ក្នុងការដោះស្រាយជម្លោះសម្រាប់ធុរជន ពេលមានវិវាទកើតឡើង ហើយវាមិនមែនជាការប្រកួតប្រជែង ជាមួយយន្តការប្រព័ន្ធតុលាការទេ ប៉ុន្តែវាជាការបំពេញបន្ថែមឱ្យប្រព័ន្ធយុត្តិធម៌។






