ដោយ វុត្ថា
ភ្នំពេញ៖ ឥណទានរៀបចំឡើងវិញ គឺជាឥណទាននៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់កូនបំណុលដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។
យោងតាមបប្រកាសលេខ ធ៧.០២០.០០១.សរណន របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ឥណទានដែលទទួលបានលក្ខខណ្ឌអនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជា “ឥណទានរៀបចំឡើងវិញ”៖
១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬ ចំនួនដែលត្រូវសងនូវឥណប្រតិទាន(កាលកំណត់សង)
២. ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣. ការពន្យាពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
៤. ការពន្យាឥណប្រតិទាន ឬ កាលអវាសាននៃកម្ចី
៥. ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ហើយសងប្រាក់ដើមទាំងអស់នៅនៅឥណប្រតិទាន
៦. លើកលែង ឬ បន្ថយទ្រព្យធានា
៧. កាត់បន្ថយលក្ខខណ្ឌកិច្ចសន្យា
៨. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់ ៦ខែ គិតចាប់ពីថ្ងៃនៃប្រសិទ្ធភាពកិច្ចសន្យាថ្មី៕