តើ​អ្នក​ចង់​ឲ្យ​មាន​ការ​វិនិយោគ​ព្រលានយន្ត​ហោះខេត្ត​ស្ទឹងត្រែង​ទេ?​

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលភូមិភាគឥសាន្តកាន់តែមានសក្តានុពល វិស័យឯកជន​បានជម្រុញឲ្យរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន វិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែង ដើម្បីពង្រីកសក្តានុពលនៅតំបន់នេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងឲ្យ  ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ មិនានេះថា ធនាគារអភិវឌ្ឍន៍អាស៊ីបានសិក្សាគំ រោងរៀបចំព្រលានយន្តហោះខេត្តស្ទឹងត្រែងជាថ្មី តាំងពីឆ្នាំ២០១២ ប៉ុន្តែរហូតមក​ទល់ពេលនេះ យើងមិនទាន់ដឹងរដ្ឋាភិបាលសម្រេចបែបណានោះទេ ប៉ុន្តែវិស័យ​ឯកជនផ្នែកទេសចរណ៍ ចង់ឲ្យមានការវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែ​ង ព្រោះព្រលាននេះមិនត្រឹមតែភ្ជាប់សក្តានុពលក្នុងស្រុកនោះទេ ប៉ុន្តែវាភ្ជាប់​ជា​មួយប៉ូលសេដ្ឋកិច្ច ទេសចរណ៍ទាំងបួនរបស់កម្ពុជា។

លោកបន្តថា “ប្រសិនជាព្រលានយន្តហោះនេះ រៀបចំឡើងសម្រាប់ខ្នាតតំ​បន់ឬអន្តរជាតិ យើងអាចតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ ដូចជាឡាវ ភូមា និងប្រទេសដទៃផងដែរ”។លោកបន្តថា “នៅពេលដែលមានសេវាកម្មអាកាសចរ​ណ៍ តម្រូវការនឹងកើតមានច្រើននៅតំបន់នេះ”។

នាយករមណីយដ្ឋានបក្សីមេគង្គ លោកថោង អូនបានថ្លែងឲ្យដឹងផងដែរថា ការមានព្រលានយន្តហោះនេះ ពិតជាប្រសើរណាស់ ព្រោះវានឹង ទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់តំបន់ភូមិភាគឥសាន្តកាន់តែច្រើន ព្រោះការធ្វើដំណើរតាមផ្លូវអាកាសចំណាយពេលវេលាតិច ជាងការធ្វើដំណើរតាមផ្លូវគោ​ក ដែលត្រូវចំណាយពេលវេលា៦ទៅ៧ម៉ោង។លោកបន្តថា ការមានព្រលានយន្តហោះ នឹងធ្វើឲ្យភ្ញៀវកាន់តែចំណាយពេលតិច ហើយពួកគេអាចមកកំសាន្ត​បាននៅតំបន់នេះ។

លោកបន្តថា “ខ្ញុំជឿថាប្រសិនជាមានព្រលានយន្តហោះ និងមានការតភ្ជាប់ការហោះហើររវាងរាជធានីភ្នំពេញ ឬខេត្តសៀមរាបមកខេត្តស្ទឹងត្រែង នឹងមានការគាំទ្រពីភ្ញៀវជាតិ អន្តរជាតិ”។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងថា ក្នុងចំណោមបណ្តាខេត្តនៅភូមិភាគឥសាន្ត នៅសល់តែព្រលាន​យន្តហោះខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលរដ្ឋាភិបាលបានរក្សាទុក ហើយតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានសិក្សាពីសក្តានុពលតំបន់នេះ មិនដឹងងាបសិក្សាបញ្ចប់ហើយឬនៅនោះទេ។ លោកបន្តថា ព្រលានយន្តហោះខេត្តស្ទឹងត្រែងមានសក្តានុពលអាចតភ្ជាប់ ជាមួយបណ្តាខេត្តនៅភូមិភាគឥសាន្ត និងអាចភ្ជាប់ជា​មួយឡាវ ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឈមហាអនុតំបន់ទន្លេមេគង្គ។

លោកបន្តថា “ការរៀបចំព្រលានយន្តហោះនេះ អាចចំណាយប្រាក់៣ទៅ៥លានដុល្លារ អាចអនុញ្ញាត្តឲ្យយន្តហោះខ្នាតតូចចុះចតបានហើយ ប្រសិនជាមាន​ការវិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here