ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Prime Road Power Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិករថាមពលកកើតឡើងវិញរបស់ថៃបានរំពឹងថា ប្រាក់ចំណូលរបស់ខ្លួននៅឆ្នាំ២០២០ នឹងកើនឡើង៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារគម្រោងលទ្ធកម្មវិស្វកម្ម និងសំណង់កំពុងអភិវឌ្ឍន៍។

លោក Somprasong Panjalak ប្រធាននិងជានាយកគ្រប់គ្រង បានមានប្រសាសន៍ថា ក្រុមហ៊ុន Prime មានចំណាប់អារម្មណ៍ ក្នុងការអភិវឌ្ឍអាជីវកម្មកកើតឡើងវិញទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីបម្រើតម្រូវការច្រើន សម្រាប់ថាមពលកកើងឡើងវិញ។
លោកបានថ្លែងថា “ក្រុមហ៊ុនផ្តោតសំខាន់លើអាជីវកម្ម ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន ដែលមានសក្តានុពលខ្ពស់ ជាមួយនឹងកំណើនជាមួយនឹងតម្រូវការខ្លាំង សម្រាប់ថាមពលកកើតឡើងវិញនៅក្នុងតំបន់ដូចជា តៃវ៉ាន់ វៀតណាម ឡាវ និងកម្ពុជា” ។
ក្រុមហ៊ុននេះ គ្រោងនឹងពង្រីកសមត្ថភាពអគ្គិស នីសរុបចំនួន១១៣ មេហ្គាវ៉ាត់នៅឆ្នាំនេះ ដើម្បីសម្រេចគោលដៅ៤០០មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២០ និង១០០០មេហ្គាវ៉ាត់នៅឆ្នាំ២០២។ ក្រុមហ៊ុនក៏បានបានវិនិយោគប្រាក់ចំនួន៦០០-៧០០ លានបាត សម្រាប់គម្រោងថ្មីៗនៅឆ្នាំនេះ ដោយមិនរាប់បញ្ចូលការច្របាច់បញ្ចូលគ្នា និងការទិញយក។
ក្រុមហ៊ុនកំពុងស្វែងរកការវិនិយោគ បែបការបញ្ចូលការច្របាច់បញ្ចូលគ្នា និងការទិញយកទាំងក្នុង និងក្រៅប្រទេស។
លោក Somprasong មានប្រសាសន៍ថា “យើងមានផែនការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញផ្សេងទៀត ដូចជា ខ្យល់ ជីវម៉ាស់ និងថាមពលទាញចេញពីសំរាម ដើម្បីបង្កើតអគ្គិសនី” ។ លោកបន្តថា “បច្ចប្បន្ន ក្រុមហ៊ុនមានគម្រោងកំពុងដំណើរការ ដែលមានកម្លាំង២៨៧មេហ្គាវ៉ាត់” ។
ក្រុមហ៊ុនមានគម្រោង ផលិតថាមពល១៧៩មេហ្កាវ៉ាត់ផ្សេងទៀត ជាមួយនឹង ១០៨មេហ្កាវ៉ាត់កំពុងសាងសង់។
ក្រុមហ៊ុនក៏គ្រោងនឹងចូលក្នុងវិស័យសាងសង់ និងកិច្ចព្រមព្រៀងទិញថាមពលអគ្គីសនីឯកជន សម្រាប់គម្រោងថាមពេលពន្លឺព្រះអាទិត្យ នៅដំបូលផ្ទះនៅឯបរទេស។
ក្រុមហ៊ុនបានឈ្នះការដេញថ្លៃ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ៧៨មេហ្កាវ៉ាត់ក្នុងខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជាជាមួយ ៦០មេហ្គាវ៉ាត់ នៃសមត្ថភាពសរុបក្រោមកិច្ចព្រមព្រៀងទិញថាមពលអគ្គីសនីឯកជន។
ក្រុមហ៊ុនេះរាយការណ៍ថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី១ឆ្នាំនេះ បានកើនឡើង ១២,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើនឹង១៨៥លានបាត កើនឡើង១៦,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលចំណូលមាន ៩១,៧លានបាត។ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលពេញមួយឆ្នាំ ចំនួន ៦៥៨លានបាត ជាមួយនឹងប្រាក់ចំណេញ២៦៥ លានដុល្លារ៕






