ដោយ ហ្សូលី
ភ្នំពេញៈ ទីតាំងសាងសង់គម្រោងបណ្តាញវៃឆ្លាត5G ស្ថិតនៅតំបន់អភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យានៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលពេលនេះត្រូវបានបញ្ចេញរូបភាពបង្ហាញឱ្យឃើញពីការបង្ហាញទីតាំងសាងសង់ហើយ។
គំរោងនេះ មានការសហការពីសហគ្រាសប្រមាណ៤០ ដែលពួកគេនាំគ្នាដំឡើងបរិក្ខារផលិតកម្ម ដោយផ្អែកទៅតាមប្រព័ន្ធវៃឆ្លាត5G។ ទីតាំងនេះមានការធានាសុវត្ថិភាពជូនដល់កម្មករសាងសង់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើត។ បណ្តាញ5G អាចបញ្ជូនអត្រាទិន្នន័យប្រមាណ១០ជីហ្គាបៃ ក្នុងមួយវិនាទី ដែលមានលក្ខណៈដូចជារលកធាតុអាកាសយ៉ាងធំទូលាយ អត្រាយឺតទាប និងការតភ្ជាប់ផ្តល់លទ្ធភាពទូលំទូលាយដល់ការការដ្ឋានសាងសង់បណ្តាញវៃឆ្លាតនេះ។
លោក Zhao CanZhen ប្រធានវិស្វករនៃក្រុមហ៊ុនChina Eighth Engineering Division Ltd បាននិយាយថា ការប្រើប្រាស់បណ្តាញ5Gនេះ យើងអាចដឹងនិងត្រួតពិនិត្យពីប្រព័ន្ធទិន្នន័យពិត ការគ្រប់គ្រងពីប៉មអគារខ្ពស់ៗ និងការគ្រប់គ្រងប្រព័ន្ធសន្តិសុខផងដែរ។ ការរួមបញ្ចូលគ្នានៃមុខងារ Artifical Intelligence (AI) ដែលប្រធានវិស្វករអាចតាមដានទៀតថា តើក្រុមការងារសាងសង់ក្នុងការដ្ឋានមានពាក់របាំងមុខដែរឬក៏អត់។
ការស្ថាបនាប្រព័ន្ធ5G ជាការសហការរវាងក្រុមហ៊ុន China Eighth Engineering Division Ltd និងក្រុមហ៊ុនChina Unicom ដើម្បីស៊ើបអង្កេតទៅលើកម្មវិធីវិស្វកម្មនៃការដ្ឋានសាងសង់នេះ។ ជារួមស្ថាបត្យកម្មនៃបណ្តាញ 5G គឺមានការគាំទ្រច្រើន ពីប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដទៃទៀត ដូចជា មនុស្សយន្តវៃឆ្លាតសិប្បនិម្មិត AI BlockChain និងអ៉ិនធឺណែត។
អ្នកជំនាញនិយាយថា “ចិនកំពុងបង្កើនល្បឿនស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ជាក់ស្តែងដូចជាបណ្តាញ5G និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ។ ជាពិសេសមានទាំងការច្នៃប្រឌិតថ្មីដូចជា 5G វេជ្ជសាស្រ្តនិងសុខភាពផងដែរ”។
កាលពីឆ្នាំ២០១៩ បណ្តាញ 5G ទទួលបានអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលនេះភាគជោគជ័យមួយរបស់ចិន ក្នុងការឈានចូលទៅយុគសម័យ5G។ ហើយប្រព័ន្ធមួយនេះ វានឹងបន្តប្រយុទ្ធឈ្នះនូវកម្មវិធីថ្មីៗ ដែលស្ថិតក្នុងទីការដ្ឋាន ការជំនួយដល់សុវត្ថិភាពនៃបណ្តាញ និងភាពគ្រប់គ្រងមានប្រសិទ្ធភាព៕ CGTN៕






