ជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥

ចែករំលែក

ដោយ ប៊ី

អន្តរជាតិៈ ប្រទេសជប៉ុនបានធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៥ មក ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 មានការកើនឡើង។


ប្រទេសសេដ្ឋកិច្ចធំទី៣របស់ពិភពលោក បានធ្លាក់ចុះសេដ្ឋកិច្ចក្នុងអត្រាប្រចាំឆ្នាំ ,% ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ ២០២០

ជំងឺCovid-19កំពុងបង្កការបំផ្លិចបំផ្លាញ ដល់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងការប៉ាន់ស្មានរហូតដល់ទៅ៨, ទ្រីលានដុល្លារ (,១១ ទ្រីលានអឺរ៉ូ)

ប្រទេសជប៉ុន មិនបានបិទប្រទេសបានពេញលេញនោះទេ ប៉ុន្តែបានចេញនូវការប្រកាសអាសន្ននៅក្នុងខែមេសា ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាញផ្គត់ផ្គង់ និងអាជីវកម្មនៅក្នុងប្រទេស ដែលពឹងផ្អែកលើពាណិជ្ជកម្ម។

ការធ្លាក់ចុះ៣,៤ភាគរយ នៃផលទុនជាតិសរុប (ផលិតផលក្នុងស្រុកសរុប) សម្រាប់រយៈពេល៣ខែដំបូងនៃឆ្នាំ ២០២០ បន្ទាប់ពីមានការធ្លាក់ចុះ , ភាគរយក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ ដែលជំរុញឱ្យប្រទេសជប៉ុនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

អ្នកប្រើប្រាស់នៅប្រទេសជប៉ុន បានរងផលប៉ះពាល់ពីជំងឺCOVID-19 និងការដំឡើងពន្ធលើការលក់ពី១០ភាគរយ ដល់៨ភាគរយកាលពីខែតុលា។

ខណៈពេលដែលប្រទេសជប៉ុន បានដកស្ថានភាពអាសន្ន ក្នុង៣៩ក្នុងចំណោមខេត្ត៤៧របស់ខ្លួន ខណៈចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់ត្រីមាសទី២ កំពុងស្ថិតក្នុងសភាពអាប់អួរ។


ក្រុមអ្នកវិភាគស្ទង់មតិដោយសារព័ត៌មានរ៉យទ័ររំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះ២២% ក្នុងអំឡុងខែមេសា ដល់ខែមិថុនា ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតរបស់ខ្លួន។

រដ្ឋាភិបាលជប៉ុនបានប្រកាសរួចហើយ នូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន១ទ្រីលានដុល្លារ ហើយធនាគារជប៉ុន បានពង្រីកវិធានការជំរុញសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់     រយៈពេល២ខែជាប់គ្នាក្នុងខែមេសា។

លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ បានសន្យាថវិកាលើកទី នៅចុងខែនេះដើម្បីផ្តល់ថវិកា ដល់វិធានការចំណាយថ្មីៗ ដើម្បីទប់ស្កាត់ការប៉ះទង្គិចនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺ COVID-19 BBC


ចែករំលែក