ក្រុមហ៊ុន Foster & Partners ដែលទទួលបានសិទ្ធិរចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមានប្រវត្តិយ៉ាងដូចម្តេច?

ចែករំលែក

ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Foster & Partners ជាក្រុមហ៊ុនគូប្លង់សំណង់ និងស្ថាបត្យកម្មលំដាប់អន្តរជាតិរបស់ចក្រភពអង់គ្លេស ដែលមានមូលដ្ឋានការិយាល័យកណ្តាលស្ថិតនៅក្នុងទីក្រុងឡុងដ៍ ជាក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ក្នុងការគូប្លង់មេនៃអាកាសយាន   ដ្ឋានអន្តរជាតិភ្នំពេញថ្មីរបស់កម្ពុជា។

ក្រុមហ៊ុននេះ ជាក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដោយ លោក Norman Fosterក្នុងឆ្នាំ ១៩៦៧។ Norman Foster ជាស្ថាបត្យករអង់គ្លេសកើតក្នុងឆ្នាំ១៩៣៥ គាត់ទទួលបានពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ ដ៏ល្បី Pritzker Prize ក្នុងឆ្នាំ១៩៩៩

ទស្សនៈស្ថាបត្យកម្ម ដ៏សំខាន់របស់លោក Norman Foster គឺការអនុវត្តទ្រឹស្ដី High-Tech ដោយប្រើសម្ភារៈនិងបច្ចេកវិទ្យាទំនើបៗ ហើយថែមទាំងបានប្រៀបប្រដូចស្ថាបត្យកម្មទៅនឹងកញ្ចក់ សម្រាប់ឆ្លុះពីតម្លៃសង្គមនិងការវិវឌ្ឍន៍នៃបច្ចេកវិទ្យាទៀតផង

លោក Norman Foster ចូលចិត្តស្វែងយល់ពីបច្ចេកវិទ្យា តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ពីព្រោះគាត់យល់ថា បច្ចេកវិទ្យាជាអ្នកធ្វើអោយមានរចនាសម្ព័ន្ធអាគារ។ ហើយរចនាសម្ព័ន្ធអាគារនេះហើយ ដែលជាអ្នកត្រួតត្រា ឬបង្កើតជាលំហរសម្រាប់មនុស្សរស់នៅ។

ស្នាដៃសំខាន់ៗរបស់ក្រុមហ៊ុន Foster & Partners មាន ដូចជា   Queen Elizabeth II Great  2000, 30 St Mary Axe  2004, Bloomberg London 2017, និង Apple Park 2017

ព្រលានយន្តហោះភ្នំពេញថ្មី ដែលមានទឹកប្រាក់១,៥ពាន់លានដុល្លារ ស្ថិតនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ ជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលបាននិងកំពុងសាងសង់នៅលើផ្ទៃដីទំហំ២.៦០០ហិកតា និងជាការវិនិយោគរបស់ក្រុមហ៊ុនសាជី វកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣៕


ចែករំលែក