ចំណេះដឹង! តើ​តាវកាលិក​ហានិភ័យ​ការងារ​មាន​អ្វីខ្លះ?

0

ដោយ ​វុត្ថា

ភ្នំពេញៈ យោងតាម​ច្បាប់​ស្ដីពី របប​សន្ដិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ តាវកាលិក​ហានិភ័យ​ការងារ​មាន៖

  • ការថែទាំ​និង​ព្យាបាល​មុខរបួស ដែល​បណ្ដាលមកពី​គ្រោះថ្នាក់​ការងារ ឬ​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ឬ​ជម្ងឺ​វិជ្ជាជីវៈ ទោះបីជា​គ្រោះថ្នាក់​នោះ​បណ្ដាល​ឲ្យ​មានការ អាក់ខាន​ធ្វើការ​ក្ដី ឬ​គ្មាន​ក្ដី។
  • ការផ្ដល់ប្រាក់​បំណាច់​ប្រចាំថ្ងៃ សម្រាប់​គ្រោះថ្នាក់​ការងារ​ឬ​គ្រោះថ្នាក់ ក្នុងការ​ធ្វើដំណើរ ឬ​ជម្ងឺ​វិជ្ជាជីវៈ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ការងារ​ជា​បណ្ដោះអាសន្ន។
  • ការផ្ដល់​ធនលាភ(ប្រាក់​សោធន​បាត់បង់​សមត្ថភាព​ផ្ដល់ជូន​អស់​មួយជីវិត) ឬ​ប្រាក់​វិភាជន៍(ប្រាក់​បើក​ផ្ដាច់​តែម្ដង​គត់) សម្រាប់​ការងារ​បាត់បង់​សមត្ថភាព​ការងារ ចំពោះ​គ្រោះថ្នាក់​ការងារ ឬ​គ្រោះថ្នាក់​ក្នុងពេល​ធ្វើដំណើរ ឬ​ជម្ងឺ​វិជ្ជាជីវៈ ដែល​បណ្ដាល​ឲ្យ​បាត់បង់​សមត្ថភាព​ការងារ​ជា​អចិន្ដ្រៃយ៍។
  • ការផ្ដល់ប្រាក់​វិភាជន៍ ជា​សោហ៊ុយ​សម្រាប់​បូជាសព និង​ធនលាភ​ចំពោះ​ឧ​ត្ត​រ​ជីវី​នៃ​ជនរងគ្រោះ។
  • ការ​សម្រប​ស​ម្រួ​ស​មុខងារ​ការអប់រំ​វិជ្ជាជីវៈ​ឡើងវិញ ការចាត់​ថ្នាក់​ការងារ​ឡើងវិញ​តាម​លក្ខខណ្ឌ​ដែល​បានកំណត់។
  • ការដឹកជញ្ជូន​ជនរងគ្រោះ​ពី​កន្លែង​គ្រោះថ្នាក់ ទៅកាន់​កន្លែង​ព្យាបាល​ឬ​លំនៅស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here