ដោយ ប៊ី
ភ្នំពេញៈ ការកាត់បន្ថយការពឹងផ្អែកលើវិស័យតែមួយ ដូចជាវិស័យទេសចរណ៍ នឹងជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អាស៊ី បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Fitch Solutions កាលពីថ្ងៃទី ២៦ ខែ ឧសភា។

របាយការណ៍នេះបានឱ្យដឹងថា ដោយមានការរីករាលដាល នៃជំងឺរាតត្បាតសកល ដែលបានបង្ហាញពីភាពងាយរងគ្រោះដល់សង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ច ប្រទេសនានានឹងព្យាយាមកាត់បន្ថយភាពងាយរងគ្រោះទាំងនោះ តាមរយៈការធ្វើពិពិធកម្ម។
ទិដ្ឋភាពមួយគឺវិស័យទេសចរណ៍ ដែលជាវិស័យសំខាន់មួយនៅក្នុងប្រទេសថៃ កម្ពុជា និងហ្វីលីពីន ជាពិសេសដែលវិស័យនេះ មានចំនួនច្រើនជាងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបជាមធ្យម និងជាង៣០ភាគរយនៅក្នុងប្រទេសកម្ពុជា។
បើទោះបីជាជំងឺនេះត្រូវបានស្ថិតនៅក្រោមគ្រប់គ្រង វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងចំណាយពេលជាច្រើនត្រីមាស ដើម្បីត្រលប់ទៅរកសភាពដើមវិញ។ “ដូច្នេះ សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ក្នុងការបង្កើតការងារ និងប្រាក់ចំណូលនឹងត្រូវទាមទារជាបន្ទាន់ ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ” ។
របាយការណ៍ដដែលបានបន្តថា ខណៈដែលប្រទេសកម្ពុជា និងហ្វីលីពីនមិនទាន់បានជំរុញការពិពិធកម្មដ៏ខ្លាំងខ្លានៅឡើយ ប្រទេសថៃកំពុងតែឈានទៅមុខ ក្នុងការធ្វើពិពិធកម្ម។
របាយការណ៍បានកត់ថា ការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេសសម្រាប់ឧស្សាហកម្ម ដូចជាអេឡិចត្រូ រថយន្ត និងគីមីឥន្ធនៈ។
រោគរាតត្បាតនេះ ក៏ទំនងជាបង្កើននិន្នាការ ដែលមានស្រាប់នៃការផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មមួយចំនួនចេញពីប្រទេសចិន។ ការបិទប្រទេសចិនបានបង្អាក់ដល់ការផលិតនៅទូទាំងតំបន់ ដែលបង្ហាញពីគ្រោះថ្នាក់នៃសង្វាក់ផ្គត់ផ្គង់។

របាយការណ៍ខាងលើបានឱ្យដឹងថា “យើងរំពឹងថា នឹងមានការជំរុញឱ្យមានការជំរុញឆ្ពោះទៅរកគំរូមជ្ឈមណ្ឌលផលិតកម្ម “ចិនបូកមួយ” ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាពិសេសសម្រាប់ក្រុមហ៊ុន ផលិតសម្រាប់នាំចេញតម្លៃទាប។ ដូច្នោះខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់នឹងអភិវឌ្ឍ។
នេះទំនងជាបង្កើនថ្លៃដើមប្រតិបត្តិការ ប៉ុន្តែក៏មានន័យ ថាជាឱកាសកំណើនជាក់លាក់សម្រាប់សេដ្ឋកិច្ចអាស៊ី ដែលកំពុងរីកចម្រើនផងដែរ៕






