ធនាគារ​ម៉ាឡេស៊ី​ធំ​មួយ​ជួយ​អ្នក​តម្បាញ​កម្ពុជា​ឱ្យ​រកប្រាក់​ចំណូល​បាន៣៥០ដុល្លារ​ក្នុង​មួយខែ​ពី​ផលិត​ម៉ាស

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ ធនាគារ Maybank មានបំណង​ផលិត​ម៉ាស ដែល​ត្រូវបាន​តម្បាញ​ដោយ​ដៃ​ជាង១១០,០០០ម៉ាស ដើម្បី​ជួយ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-១៩ នៅក្នុង​តំបន់​ក្រោម​កម្មវិធី ដែលមាន​ឈ្មោះ Women Eco Weavers របស់​ធនាគារ ដោយ​សហការ​ជាមួយ​អង្គការ Colorsilk ។

ធនាគារ Maybank បានឱ្យដឹងថា ស្ត្រី​តម្បាញ​ប្រមាណ២៥០នាក់ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កម្មវិធី​នេះ​នឹង​ផលិត​ម៉ាស ដែល​ត្បាញ​ដោយ​ដៃ​ធ្វើ​ពី​កប្បាស និង​សូត្រ​សុទ្ធ ដើម្បី​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​តំរូវការ​ម៉ាស​ពេទ្យ។

ធនាគារ​បានឱ្យដឹងថា ម៉ាស​ត្រូវបាន​បម្រុង​ទុកជា​ចម្បង សម្រាប់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​បុគ្គលិក​ថែទាំ​សុខភាព ក៏ដូចជា​ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​នៃ​តម្លៃ​ម៉ាស​នៅក្នុង​តំបន់។

ធនាគារ​នេះ​បានឱ្យដឹង​ទៀតថា “រហូតមកដល់​ពេលនេះ ម៉ាស​ដែល​តម្បាញ​ដោយ​ដៃ​ជាង ១៥.០០០ ត្រូវបាន​ផលិត​ដោយ​អ្នក​តម្បាញ ដែល​ម៉ាស​ចំនួន ១២.០០០ ត្រូវបាន​លក់ និង២០០០ ត្រូវបាន​បរិច្ចាគ​ដល់​សហគមន៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា” ។

នៅ​ប្រទេស​កម្ពុជា ម៉ាស​ពេទ្យ​មួយ​អាច​ចំណាយបាន​យ៉ាង​ងាយ រហូតដល់១ ដុល្លារ​អាមេរិក​ក្នុង​មួយ​ដុំ ដែលមាន​ប្រជាជន​មួយ​ភាគ​ធំ រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​អាច​រកបាន​ចន្លោះ​ពី១.២៥ ដុល្លារ​ទៅ២ដុល្លារ​ក្នុង​មួយថ្ងៃ។

ម៉ាស​ដែល​តម្បាញ​ពី​កប្បាស អាច​សម្អាត​បាន​ប្រើប្រាស់​ឡើងវិញ និង​ចំណាយ​តិច​ត្រឹម០,៦៥ ដុល្លារ​អាមេរិក ហើយ​ម៉ាស​ត្បាញ​បី​សូត្រ​មានតម្លៃ១.៥០ ដុល្លារ​ក្នុង​មួយ​ម៉ាស។

ម៉ា​សមាន​ទាំង​ព៌​ណ ស មាន​ទាំង​លំនាំ​ធម្មតា និង​ឆ្នូត​ដែល​គេ​ស្គាល់​ថា ដូច​ក្រមា ដែលមាន​លក្ខណៈពិសេស​ដូច សូត្រ​ដ៏​ល្បី​របស់​ប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិ​នៃ​មូលនិធិ Maybank លោក Shahril Azuar Jimin បាន​និយាយថា ចំពេល​មាន​ភាពលំបាក វា​ពិតជា​រីករាយ​ណាស់ ដែល​បានឃើញ​អ្នក​តម្បាញ​បាន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដង្ហើម​ថ្មី​នេះ ដោយ​ផលិត​ម៉ាស​ត្បាញ​ដោយ​ដៃ។

លោក​បាន​បន្តថា“ការខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​នេះ​បាន​បង្ហាញថា ចាស់ ក្មេង អ្នកមាន ឬ​អ្នកក្រ​អាចបំពេញ​តួនាទី​របស់​ពួកគេ ដើម្បី​ជួយ​គ្នា​ក្នុងពេល​មាន​វិបត្តិ​នេះ” ។

លោក Shahril មានប្រសាសន៍ថា “វា​ក៏​ជាការ​លើកទឹកចិត្ត​ផងដែរ ដើម្បី​មើលឃើញ​ពី​ឥទ្ធិពល​នៃ​ការវិនិយោគ​របស់​យើង នៅក្នុង​ដំណោះស្រាយ​រួម​សម្រាប់​សហគមន៍ ដែល​យើង​បម្រើ” ។

យោង​ធនាគារ Maybank អ្នក​តម្បាញ​តម្បាញ​ភាគច្រើន ជា​អ្នក​បញ្ចប់​ការសិក្សា និង​ជា​សិក្ខាកាម​នៃ​កម្មវិធី Maybank Women Eco-Weavers ។

វា​គឺជា​កម្មវិធី​គំរូ​របស់​មូលនិធិ Maybank ដែល​លើកកម្ពស់​វាយ​ន​ភណ្ឌ​ប្រពៃណី​នៅ​ទូទាំង​ពិភពលោក ប្រកបដោយ​និរន្តរភាព ខណៈពេលដែល​បង្កើត​ឯករាជ្យភាព​សេដ្ឋកិច្ច និង​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​តម្បាញ​នៅ​ទូទាំង​តំបន់​អាស៊ាន។

គំនិត​ផ្តួចផ្តើម​ផលិត​ម៉ាស ក៏​ផ្តល់នូវ​ឱកាស​សេដ្ឋកិច្ច​បន្ថែម សម្រាប់​អ្នក​តម្បាញ និង​សហគមន៍​តម្បាញ​របស់​ប្រទេស​កម្ពុជា ក្នុង​ការធានា​ឱ្យបាន​នូវ​តម្លៃ​សមរម្យ និង​ការពារ​សុខុមាលភាព​របស់​ប្រជាជន។

ធនាគារ​បានឱ្យដឹងថា “ពី​គំនិត​ផ្តួចផ្តើម​នេះ អ្នក​តម្បាញ​រកប្រាក់​ច​ន្លោះ​ពី២០០ ដុល្លារ​ទៅ៣៥០ដុល្លារ​ក្នុង​មួយខែ។ អ្នក​តម្បាញ​ក៏​កំពុង​ទទួល​ការបញ្ជាទិញ ពី​ប្រទេស​មួយចំនួន ដូចជា​ជប៉ុន ឥណ្ឌូនេស៊ី អាមេរិក និង​តៃវ៉ាន់” ។

អ្នក​បញ្ចប់​ការសិក្សា​ជា​និស្សិត នៃ​កម្មវិធី​ខាងលើ អ្នកស្រី ទូច អេង មានប្រសាសន៍ថា អ្នកស្រី​ធ្លាប់​រកចំណូលបាន​តិចជាង៣០ដុល្លារ ក្នុងនាម​ជា​កសិករ ខណៈដែល​អ្នក​ផ្សេងទៀត​រកចំណូលបាន​ច្រើនជាង​នេះ ដោយ​ធ្វើការ​នៅ​រោងចក្រ។

អ្នកស្រី​អេង​បាន​ថ្លែងថា “ចាប់តាំងពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​គម្រោង​ផលិត​ម៉ាស ខ្ញុំ​ពិតជា​អរគុណ ដែល​ខ្ញុំ​អាច​រកប្រាក់​បាន​ចន្លោះ​ពី២៥០ ដុល្លារ​ទៅ២៨០ដុល្លារ ហើយក៏​អាចជួយ​ប្រទេស​របស់ខ្ញុំ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ដង្ហើម​ថ្មី​ផងដែរ” ៕


ចែករំលែក