ធនាគារពិភពលោក​នឹងជួយកម្ពុជាពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជាក្នុងការជួយដោះស្រាយ ឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត ខណៈវិបត្តិជាសកលនេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់របស់ធនាគារពិភពនៅថ្ងៃនេះ។


ការរាតត្បាតនៃជំងឺកូវីដ១៩កំពុងបង្កការប៉ះទង្គិច យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិន ដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង និង, ភាគរយ តាមការឱ្យដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ១៩» (Cambodia in the Time of COVID-19) ដែលជារបាយការណ៍របស់ធនាគារពិភពលោកស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជា។    

នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី៣ ទៅ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារ ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មាន វិស័យទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ឧស្សាហកម្មផលិត និងឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់៥០ភាគរយ សម្រាប់រយៈពលប្រាំមួយខែជាប់គ្នា។ជាមួយគ្នានេះឱនភាពសារពើពន្ធ នឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងកំឡុងពេល២២ឆ្នាំកន្លងមក។   

ការដួលរលំនៃកម្លាំងសំខាន់ៗ សម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។ របាយការណ៍នេះក៏បានព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះវានឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ទៀតផង។


កម្ចីមិនដំណើរការ(កម្ចីខូច)ត្រូវបានរំពឹងថា នឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្ន ដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យវិស័យសំណង់ អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។     

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩នេះ របាយការណ៍បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ច និងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។    

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា វិបត្តិជាសាកល ដែលបង្កដោយការរាលដាលនៃជំងឺកូវីដ១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំ មកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជាក្នុងការជួយដោះស្រាយ ឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត

របាយការណ៍នេះ រួមមាន ផ្នែកមួយដែលផ្តោតពិសេស ទៅលើសារៈសំខាន់របស់គុណភាពអប់រំ ក្នុងមុខងារគន្លឹះមួយសម្រាប់ការអភិវឌ្ឍមនុស្ស និងសម្រាប់ធ្វើឱ្យមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា

ជារួម ថវិកាចំណាយទៅលើវិស័យអប់រំ បានកើនសឹងតែជិតបីដងទៅហើយ គឹមានចំនួន៨៤៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ប្រៀបទៅនឹង៣៤៣លានដុល្លារក្នុងឆ្នាំ២០១៤ ដោយក្នុងនោះមួយចំណែកក្រាស់ក្រែល ត្រូវបានចាយទៅលើការដំឡើងបៀវត្សរ៍របស់គ្រូបង្រៀន។ យ៉ាងណាក៏ដោយ ការបង្កើនគុណភាពអប់រំ នៅក្នុងប្រព័ន្ធសាលារដ្ឋនៅតែបន្តជាបញ្ហាប្រឈមធំនៅឡើយ។


ផ្នែកដែលផ្តោតពិសេសនៅក្នុងរបាយការណ៍នេះ បានធ្វើការពិនិត្យទៅលើគំរូពីរនៃសាលារៀន គឺសាលារៀនជំនាន់ថ្មី (New Generation School) និង សាលារៀនដែលមានការគ្រប់គ្រងនៅកម្រិតសាលា (School Based Management) ដោយសារសាលាគំរូទាំងពីរនេះ បានបង្ហាញលទ្ធផលគួរឱ្យទុកចិត្ត នៅក្នុងគុណភាពនៃការអប់រំ។ នៅក្នុងសាលាគំរូទាំងពីរនេះ កត្តាធំៗនៅក្នុងចំណោមកត្តាសំខាន់ៗ ដែលរួមចំណែកនាំឱ្យការសិក្សាររៀនសូត្ររបស់សិស្ស ទទួលបានលទ្ធផលល្អប្រសើរ គឺការផ្តល់ឱ្យសាលាទាំងនេះមានស្វ័យភាព ក្នុងកម្រិតមួយសម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន អមដោយគណនេយ្យភាពខ្ពស់ជាងមុន ការប្រើប្រាស់វិធីគ្រប់គ្រងផ្អែកលើស្នាដៃការងារ និងការសង្កត់ធ្ងន់ទៅលើគុណភាពរបស់គ្រូបង្រៀន។

ផ្នែកដែលផ្តោតពិសេសនៅក្នុងរបាយការណ៍នេះ ក៏បានរំលេចឡើងផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន ដើម្បីឈានទៅកែលម្អគុណភាពនៃការអប់រំនៅកម្ពុជា ដូចជាការពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ ការភ្ជាប់លក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ និងការដំឡើងមុខតំណែង ទៅនឹងការសម្រេចបានស្នាដៃការងារនិងការធ្វើវិសិដ្ឋកម្មលើសមត្ថភាពនិងគុណភាពរបស់គ្រូបង្រៀន៕


ចែករំលែក