ដោយ វុត្ថា
ភ្នំពេញៈ នីតិពាណិជ្ជកម្ម ជាបណ្តុំវិធានគតិយុត្តទាំងឡាយ ដែលអនុវត្តន៍ទៅលើពាណិជ្ជករ នៅក្នុងពេលអនុវត្តវិជ្ជាជីវៈរបស់ខ្លួន និងលើពាណិជ្ជកិច្ចដែលធ្វើឡើងដោយពាណិជ្ជករឬជនដែលមិនមែនជាពាណិជ្ជករ។
ម្យ៉ាងទៀតថា នីតិពាណិជ្ជកម្ម ជាបណ្តុំនៃវិធានគតិយុត្តពិសេសមួយ ដែលអនុវត្តន៍លើពាណិជ្ជករ ក្រុមហ៊ុនពាណិជ្ជកម្ម និងពាណិជ្ជកិច្ច។
បន្ថែមពីនេះ នីតិពាណិជ្ជកម្មគឺជាផ្នែកមួយ នៃនីតិឯកជន មានន័យថាវិធាននៃនីតិនេះត្រូវបានអនុវត្តលើ ទំនាក់ទំនងនៃប្រតិបត្តិការគតិយុត្តិទាំងឡាយដែល ត្រូវបានធ្វើឡើងដោយ និងរវាងពាណិជ្ជករ និង ពាណិជ្ជករ ព្រមទាំងរវាងពាណិជ្ជករ និងអតិថិជន។
នីតិពាណិជ្ជកម្ម ជាជានីតិពិសេស ដើម្បីឆ្លើយតបនឹងរាល់ភាពចាំបាច់ទាំងឡាយនៅក្នុងវិស័យពាណិជ្ជកម្ម។ ដែលចក្ខុវិស័យនេះ បានតម្រូវឱ្យនីតិពាណិជ្ជកម្មត្រូវតែស្វែងរកលើដំណោះស្រាយនានា ដែលខុសប្លែកពីដំណោះស្រាយ ដែលមានក្នុងនីតិរដ្ឋប្បវេណី និងត្រូវតែប្រើប្រាស់នូវបច្ចេកទេសពិសេសផ្ទាល់ខ្លួនរបស់វា៕