ដោយ ប៊ី
សឹង្ហបុរី៖ ក្រុមហ៊ុន Oxley Holdings បានឱ្យដឹងនៅក្នុងឯកសារផ្សារហ៊ុនមួយកាលពីថ្មីៗនេះថា អ្នកទិញសក្តានុពលមួយបានឈានការយល់ព្រម ទិញលក់ដំណាក់ដំបូង (EOI) ជាមួយក្រុមហ៊ុន Oxley Beryl ដែលជាម្ចាស់អតីតអគារ Chevron House ដើម្បីទិញយកផ្នែកលក់រាយ និងធនាគារនៅក្នុងតំបន់ Raffles Place នៅក្នុងប្រទេសសឹង្ហបុរី ក្នុងតម្លៃ៣១៥លានដុល្លារសឹង្ហបុរី។

អ្នកអភិវឌ្ឍអចលនទ្រព្យខាងលើ មិនបានកំណត់អត្តសញ្ញាណអ្នកទិញនេះទេ ហើយមិនបានបញ្ជាក់ថា តើវាជាប់ទាក់ទងនឹងក្រុមហ៊ុន Golden Compass (BVI) អ្នកទិញដែលមានឈ្មោះក្នុងសំណើរលក់ អចលនទ្រព្យរបស់ក្រុមហ៊ុន Oxley Holdings ក្នុងទឹកប្រាក់១,០២៥ ពាន់លានដុល្លារសឹង្ហបុរី ដែលត្រូវបានប្រកាសកាលពីខែមេសា។
-->
ក្រុមហ៊ុន Oxley Holdings បានឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០១៩ ថា ដំណើរផ្នែកលក់រាយ និងធនាគាររបស់ខ្លួននឹងត្រូវធ្វើឡើង តាមរយៈការយល់ព្រមទិញលក់ដំណា ក់ដំបូង (EOI) មួយជុំឬច្រើនជុំ ដែលបើកដំណើរការជាសាធារណៈ ហើយនឹងត្រូវបង់ជាសាច់ប្រាក់។
ក្រុមហ៊ុនបានឱ្យដឹងថា ប្រាក់កក់ ដែលអាចសងវិញបានចំនួន៣,១៥លានដុល្លារសឹង្ហបុរី ត្រូវបានទទួលពីអ្នកទិញ ដែលមិនបញ្ចេញអត្តសញ្ញាណសម្រាប់ សម្រាប់ការទិញខាងលើ។
ក្រោមការយល់ព្រមទិញលក់ដំណាក់ដំបូង (EOI) អ្នកទិញសក្តានុពលខាងលើអាចជ្រើសយកកិច្ចព្រមព្រៀងលក់ និងទិញជាប់ជាមួយក្រុមហ៊ុន Oxley Beryl នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ ។ បន្ទាប់មក ដំណើរការទិញខាងរំពឹងថា នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ។
កាលពីខែមេសាឆ្នាំ២០១៩ Oxley Holdings បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមូលនិធិអចលនទ្រព្យអាមេរិកAEW តាមរយៈយានវិនិយោគរបស់ខ្លួន គឺក្រុមហ៊ុន Golden Compass ក្នុងការទិញការវិនិយោគនៅក្នុងក្រុមហ៊ុន Oxley Beryl និងប្រាក់កម្ចីធនាគារដែលមានស្រាប់ ក្នុងតម្លៃសរុបរហូតដល់១.០២៥ ពាន់លានដុល្លារសឹង្ហបុរី។
ក្រុមហ៊ុន Oxley Holdings បានប្រកាសកាលពីខែមិថុនាថា នៅពេលបញ្ចប់ការលក់លើកដំបូង ក្រុមហ៊ុន Golden Compass បានចំណាយប្រាក់២១០ លានដុល្លារសឹង្ហ បុរី និងទទួលបានភាគហ៊ុន ៨២,៣៥ ភាគរយនៅក្នុងក្រុមហ៊ុន Oxley Beryl ។
ក្រុមហ៊ុន Golden Compass ត្រូវទូទាត់សមតុល្យ និងទូទាត់ប្រាក់កម្ចីធនាគាររបស់ Oxley Beryl នៅពេលបញ្ចប់ចុងក្រោយ បន្ទាប់មកភាគហ៊ុននៅសល់ចំនួន ១៧,៦៥ ភាគរយនៃភាគហ៊ុននៅក្នុង Oxley Beryl នឹងត្រូវផ្ទេរទៅឱ្យក្រុមហ៊ុន Golden Compass ។
អគារ Chevron House នៅតំបន់ 30 Raffles Place ជាអគារពាណិជ្ជកម្មកម្ពស់ ៣២ជាន់ ក្នុងនោះ២៧ជាន់ជាការិយាល័យ និង៥ជាន់ផ្សេងទៀតជាកន្លែងផ្តល់សេវាកម្មដទៃទៀត។
ក្រុមហ៊ុន Oxley Holdings បានចំណាយថវិកាចំនួន៦៦០លានដុល្លារ សឹង្ហបុរីសម្រាប់ការទិញយកអគារ Chevron House ពីខែធ្នូឆ្នាំ ២០១៧ ៕ Business Times