ដោយវុត្ថា
ភ្នំពេញៈ ដីចំណីនៅតាមបណ្តាផ្លូវជាតិ និងផ្លូវរថភ្លើង ជាសម្បត្តិសាធារណៈរដ្ឋ មិនអាចឱ្យបុគ្គលណាម្នាក់ ធ្វើការរំលោភបំពានណាមួយ ទៅលើសម្បត្តិសាធារណៈបានឡើយ។ នេះបើយោងតាមមមាត្រា១៥នៃច្បាប់ភូមិបាល ដែលត្រូវបានកំណត់ចំណីផ្លូវយ៉ាងច្បាស់លាស់។
តែយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែងនៅពេលច្ចុប្បន្ននេះ ការប្រើប្រាស់ចំណីផ្លូវ ក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាសំខាន់មួយ ពោលគឺសំណង់អគារមួយចំនួនត្រូវបានសាងសង់ហួសចូលលើចំណីផ្លូវ និងការរំលោភបំពានផ្សេងៗ ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងភាពស្រស់ស្អាតនៅតាមដងផ្លូវទាំងទីប្រជុំជន និងតាមខេ ត្ត។
បើយោងតាមអនុក្រិតស្ដីពី ការគ្រប់គ្រងដីចំណីតាមបណ្តាផ្លូវជាតិ និងផ្លូវរថភ្លើងររបស់កម្ពុជាបានបង្ហាញថា រដ្ឋាភិបាលតាមរយៈអាជ្ញាធមូលដ្ឋាន បានព្យាយាមគ្រប់គ្រង និងកំណត់ប្រវែងចំណីផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីធានាបានភាពត្រឹមត្រូវក្នុងការប្រើប្រាស់ដីរបស់ពលរដ្ឋគ្រប់រូប៕