គម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង ត្រូវបានគណៈកម្មការទន្លេមេគង្គពន្យាពេលសាងសង់

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ធំ មានកម្លាំងរហូតដល់ ១៤៦០ មេហ្គាវ៉ាត់ ដែលរដ្ឋាភិបាលឡាវ បានស្នើសាងសង់នៅលើដងទន្លេមេគង្គ ត្រូវបានគណៈកម្មការទន្លេមគង្គ ហៅកាត់ MTC ធ្វើការពន្យាពេល និងត្រូវពិនិត្យទៅលើផលប៉ះពាល់ឆ្លងដែនអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក រួមជាមួយជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លេសាជាថ្មី។

គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានបានពន្យារសំណើលើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង តាមដងទន្លេមេគង្គក្នុងប្រទេសឡាវ ដើម្បីទុកពេលវេលា សម្រាប់ការសិក្សាឲ្យបានម៉ត់ចត់ សំដៅធានាដល់លំហូរទឹក និងការចរាចរណ៍របស់ពពួកមច្ចាមកលើបណ្តាប្រទេសមេគង្គក្រោម ដែលការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់កិច្ចប្រជុំគណៈកម្មការចំរុះទន្លេមេគង្គកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

លោក សំគៀត ប្រាចាំវង្ស ប្រធានគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គមានប្រសាសន៍ “ថា ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជា ថៃ និងវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសំរេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទបញ្ចប់នៃដំណើរការពិគ្រោះយោបល់ជាមុននៅហ្លួងព្រះបាងរហូតដល់ថ្ងៃទី៣០ ខែមិថុនា”។

អង្គការសង្គមស៊ីវិលចំនួន៥នៅកម្ពុជារួមមាន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សមាគមអភិរក្សវប្បធម៌ និងបរិស្ថាន អង្គការភូមិខ្ញុំ ក្រុមសម្ព័ន្ធសកម្មភាពជលផល (FACT) និងបណ្តាញការពារទន្លេ៣ បានគាំទ្រដល់គណៈកម្មការចម្រុះទន្លេមេគង្គដើម្បីពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងហ្លួងព្រះបាង ដោយសារពុំមានព័ត៌មានលំអិតគ្រប់គ្រាន់អំពីផលប៉ះពាល់របស់វានៅឡើយ ពិសេសអំពីការវាយតម្លៃផលប៉ះពាល់ឆ្លងដែន របស់គម្រោង និងកង្វះវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់លើបណ្តាប្រទេសមេគង្គក្រោម។

តាមការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា រដ្ឋាភិបាលឡាវ បានដាក់សំណើពិគ្រោះយោបល់លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ដៃទន្លេមេគង្គចំនួន៦មានដូចជា ៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេងប៉ាក់ឡាយ លួងប្រាបាង និងគម្រោង ទំនប់វារីអគ្គិសនីសាណាខាំ នៅចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ៕


ចែករំលែក