ប្រជាជនអាមេរិក ដែលដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ កើនដល់៤២,៦លាននាក់

ចែករំលែក

ដោយ ប៊ី

ភ្នំពេញ៖ ប្រជាជនអាមេរិករាប់លាននាក់បានដាក់ពាក្យម្តងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់ការងារធ្វើកាលពីសប្តាហ៍មុន ដោយសារតែការថយចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺCOVID-19។

យោងតាមក្រសួងការងារអាមេរិក កម្មករចំនួន១,៩លាននាក់ផ្សេងទៀតបានដាក់ពាក្យសុំជំនួយ ដោយសារគ្មានការងារធ្វើកាលពីសប្តាហ៍មុន។ កម្លាំងពលកម្មជាងមួយភាគបួននៃប្រជាជន ៤២,៦ លាននាក់ឥឡូវនេះបានអះអាងថា ទទួលបានអត្ថប្រយោជន៍ ចាប់តាំងពីមានជំងឺ រាតត្បាតរាលដាលដល់ទីផ្សារការងារសហរដ្ឋអាមេរិក។

អស់រយៈពេល ១១ សប្តាហ៍ជាប់ៗគ្នា ចំនួននៃការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើកើនឡើងរាប់លាន។ មុនពេលមានជំងឺរាតត្បាត ក្រសួងការងារមិនដែលបានកត់ត្រានូវការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើក្នុងរយៈពេលមួយសប្តាហ៍ ដែលមានជាងមួយលាននាក់នោះទេ។

អំឡុងពេលមានវិបត្តិដែលមិនធ្លាប់មាននេះ ការអះអាងជាលើកដំបូងមានចំនួន ១,៦ លាននាក់ ដែលជាការថយចុះបន្តិចពីសប្តាហ៍មុន។

ការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើដំបូងជាទៀងទាត់បានធ្លាក់ចុះនៅក្នុងរាល់របាយការណ៍ក្នុងរយៈពេល ១០ សប្តាហ៍កន្លងមក ចាប់តាំងពីការទាមទារលើកដំបូងកើនឡើងដល់៦,៩លាននាក់ក្នុងសប្តាហ៍ចុងក្រោយនៃខែមីនា។ ទោះយ៉ាងណា អត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើកាលពីសប្តាហ៍មុនគឺខ្ពស់ជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច។ នោះមិនមែនជាសញ្ញាល្អសម្រាប់ការងើបឡើងវិញ ដែលគ្រប់គ្នាកំពុងសង្ឃឹមនោះទេ។

ក្រៅពីការដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីភាពគ្មាការការងារធ្វើទៀងទាត់ជនជាតិអាមេរិកជាង ៦០០.០០០ នាក់កាលពីសប្តាហ៍មុន។ 

ប៉ុន្តែការរាយការណ៍របស់រដ្ឋស្តីពីជំនួយរាតត្បាតមិនត្រូវបានសម្រួល ដូចការរាយការណ៍សម្រាប់ការទាមទារនោះទេ។ លោក Andrew Stettner សមាជិកជាន់ខ្ពស់នៅ The Century Foundation បាននិយាយថា នោះជាការធ្វើឱ្យតួលេខកាន់តែមានលក្ខណៈមិនប្រក្រតី។

លោក Heidi Shierholz សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចអាមេរិក បាននិយាយថា ហើយនោះធ្វើឱ្យទូទាត់ទូរលេខកាន់តែស្មុគស្មាញ នៅពេលព្យាយាមកំណត់ថាតើមនុស្សប៉ុន្មាននាក់ត្រូវការជំនួយពីភាពគ្មានការងារធ្វើ៕


ចែករំលែក