ដោយៈ វុត្ថា
ភ្នំពេញៈ អតិថិតា គឺជាសំដៅដល់បុគ្គលទាំងឡាយណា ដែលទិញជាទំលាប់នូវទ្រព្យ ឬសេវាផ្សេងៗពីពាណិជ្ជករនេះ គឺជាធាតុសារវន្តនៃមូលនីធិពាណិជ្ជកម្ម គ្មានអតិថិតាគឺគ្មានមូលនីធិពាណិជ្ជកម្ម។ អតិថិជនមួយចំនួនអាចបង្កើតបានជាអតិថិតា បានតែករណីខ្លះ។
ជាភារៈរបស់តុលាការ ដែលត្រូវវាយតម្លៃលើអត្ថិភាពនៃអតិថិតា ដែលត្រូវមានលក្ខណៈជាក់លាក់ និងបច្ចុប្បន្ន។ ដើម្បីឱ្យមានមូលនីធិពាណិជ្ជកម្ម ចាំបាច់ត្រូវមានអតិថិតា ជាប់ផ្ទាល់នឹងមូលនីធិនេះ អតិថិតាពុំមែនជាធាតុនៃមូលនីធិដូចគ្នា និងធាតុផ្សេងៗទៀតឡើយ។
តាមការពិតពាណិជ្ជករគ្មានសិទ្ធិធិពាណិជ្ជកម្ម គឺជាបណ្តុំនៃទ្រព្យរបស់ពាណិជ្ជករ ដែលកើតឡើងពីចលនវត្ថុរូបបិយ និងអរូបបិយ ដែលតាមរយៈនេះ សមាសភាពនៃមូលនិធិពាណិជ្ជកម្ម ត្រូវបានបែងចែកជាពីរ ប្រភេទគឺ អរូបធាតុ (អតិថិតា ពាណិជ្ជនាម យីយោ ម៉ាក ប្រកាសនីយបត្រតក្កកម្ ម៉ូដែល គំនូរឧស្សាហកម្ម សិទ្ធិភតិសន្យា) និងរូបធាតុ (សម្ភារៈ ទំនិញ ឬសេវា) ដែលចែកចាយដោយសហគ្រាសពាណិជ្ជកម្ម។
នៅក្នុងចំណុចនេះ យើងសូមធ្វើការសង្កត់ធ្ងន់ ទៅលើអរូបធាតុនៃមូលនីធិពាណិជ្ជកម្ម ប៉ុន្តែទោះបីជាយ៉ាងនេះក្តីមុននឹងឈានទៅដល់ ការពន្យល់អំពីអរូបធាតុ យើងគប្បីមានសញ្ញាណបន្តិច អំពីរូបធាតុនៃមូលនីធិពាណិជ្ជកម្ម ដែលក្នុងនោះរួមមាន សម្ភារៈ ហត្តូបករណ៍ និងទំនិញ។ ផ្តាច់មុខធ្វើអាជីវកម្មលើអតិថិតារបស់ខ្លួនឡើយ ពីព្រោះថាពាណិជ្ជករ គ្មានឯកាធិភាព (ភាពផ្តាច់មុខ) ហើយអាចជួបប្រទះការដែលអតិថិតារបស់ខ្លួន ចេញពីខ្លួនគ្រប់ពេលវេលា។ ប៉ុន្តែពាណិជ្ជករកាន់កាប់នូវធាតុផ្សេងៗជាច្រើន ដែលអនុញ្ញាតឱ្យគេមានជំនឿលើការរក្សាអតិថិតា និងលើការអភិវឌ្ឍឱ្យកាន់តែរីកចំរើនឡើយទៀតលើអតិថិតានោះ ហើយការរក្សានូវធាតុទាំងនេះ ជាការគ្រប់គ្រាន់ហើយសម្រាប់រក្សាអតិថិតា។
កម្មសិទ្ធិករនៃមូលនីធិពាណិជ្ជកម្ម ត្រូវធ្វើអាជីវកម្មលើអតិថិតារបស់ខ្លួន ហើយកម្មសិទ្ធិករនៃមូលនីធិនេះ នឹងបាត់បង់នូវអតិថិតារបស់ខ្លួន ប្រសិនបើគេមិនធ្វើអាជីវកម្ម ហើយនៅពេលដែលគេបាត់បង់អតិថិតានេះ មូលនីធិពាណិជ្ជកម្មក៏ត្រូវបាត់បង់ផងដែរ។
កម្មសិទ្ធិករនៃមូលនីធិនេះ អាចការពារមូលនីធិរបស់ខ្លួន ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលធ្វើជា ឧបសគ្គលើការអនុវត្តពាណិជ្ជកម្ម ហើយដោយកេងបាត់នូវអតិថិតារស់ខ្លួន និងគេត្រូវទទួលរងនូវ ផលវិបាកដែលកើតចេញពីការប្រគួតប្រជែង និងពាណិជ្ជករមួយផ្សេងៗទៀតអាច ដណ្តើមយកអតិថិតា មួយផ្នែកពីកម្មសិទ្ធិនេះបានដោយគោរពតាមសេរីភាពនៃការប្រគួតប្រជែង៕