រដ្ឋាភិបាលនឹងសាងសង់កំពង់ផែថ្មីមួយនៅខេត្តស្វាយរៀងដើម្បីសម្រួលពាណិជ្ជកម្ម ជាមួយវៀតណាម

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តស្វាយរៀបាន នឹងកំពុងសាងសង់កំពង់ផែថ្មីមួយ ដើម្បីសម្រួលដល់ការដោះដូរទំនិញតាមផ្លូវទឹក ជាមួយខេត្តឡុងអាន នៃប្រទេសវៀតណាម ខណៈខេត្តជាប់ព្រំដែនមួយនេះ មានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។


យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះបាន ឱ្យដឹងថា បច្ចុប្បន្ននេះ វឌ្ឍនភាព នៃគម្រោងកសាងកំពង់ផែ និងការស្តារទន្លេវ៉ៃគោដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង គិតមកដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ការងារបូមស្តារទន្លេវ៉ៃគោសម្រេចបានដូចខាងក្រោម៖

អ៊ិចស្កាវទ័រ ជីកស្តារចាប់ដីទន្លេបោះបានប្រវែង ,៥០០ម៉ែត្រ។ ម៉ាស៊ីនបូមសំអាតបាតទន្លេ បានប្រវែង៥០០ម៉ែត្រចាប់ពីបង្គោល0+100 ពីកំពង់ផែតាស្អាងឆ្ពោះទៅច្រកទ្វាព្រំដែនយ៉ាំដូងខេត្តស្វាយរៀងកម្ពុជាយិនហ៊ឹងខេត្តឡុងអានប្រទេសវៀតណាម។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា ការកសាងកំពង់ផែ និងស្តារផ្លូវទឹក នៃទន្លេវ៉ៃគោនេះ មានទីតាំងកំពង់ផែស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនានាពេលនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសម្រួល ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ទៅមករវាងខេត្តស្វាយរៀងប្រទេសកម្ពុជានិងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគត។

ប្រភពដដែលបន្តទៀតថា កន្លងមកការដោះដូរទំនិញ តាមផ្លូវទឹក នៃផែតាស្អាងនេះ គឺមានច្រើនជាពិសេសស្រូវ ក៏ប៉ុន្តែដោយទន្លេវ៉ៃគោ គោករាក់ និងមានកំប្លោកច្រើនពិបាកក្នុងការធ្វើចរាចរណ៍ កាណូត ទើបរដ្ឋបាលខេត្តស្វាយរៀង លើកគម្រោងស្តារទន្លេវ៉ៃគោ ឲ្យបានជ្រៅ និងធំទូលាយងាយស្រួលធ្វើចរាចរណ៍ ទូកកាណូតចេញចូលបានងាយស្រួល និងកសាងកំពង់ផែរឲ្យបានល្អប្រសើរមានស្តង់ដា ដើម្បីអាជីវករចេញចូលរថយន្តដឹកទំនិញបានងាយស្រួល៕



ចែករំលែក